ផ្ទុះវីរុស COVID-19 មួយប្រាវ ក្រុមហ៊ុនយក្សទាំង ៥ នៅអាមេរិកខាត ២៣៨ ពាន់លានដុល្លារ
- 2020-02-26 01:57:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះវីរុស COVID-19 មួយប្រាវ ក្រុមហ៊ុនយក្សទាំង ៥ នៅអាមេរិកខាត ២៣៨ ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុនយក្សនៅសហរដ្ឋអាមេរិកមាន Apple, Facebook, Amazon, Microsoft និង Alphabet (ក្រុមហ៊ុនមេរបស់ Google) បានខាតបង់ទឹកប្រាក់រួមសរុប ២៣៨ ពាន់លានដុល្លារនៅក្នុងទីផ្សារភាគហ៊ុន បន្ទាប់ពីការផ្ទុះនូវវីរុសផ្លូវដង្ហើមថ្មី COVID-19។
ក្នុងនោះភាគហ៊ុនរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ ៤,៧៥ ភាគរយ រីឯ Microsoft ធ្លាក់ចុះ ៤,៣ ភាគរយ Amazon ធ្លាក់ចុះ ៤,១ ភាគរយ Alphabet ធ្លាក់ចុះ ៤,៣ ភាគរយ និង Facebook ធ្លាក់ចុះ ៤,៥ ភាគរយ គិតត្រឹមថ្ងៃទីចន្ទ ទី ២៤ កុម្ភៈ។
បើនិយាយពីទំហំខាតបង់គឺ Apple រងផលប៉ះពាល់ខ្លាំងជាងគេ ព្រោះរោងចក្រមួយផ្នែកធំរបស់ខ្លួនស្ថិតនៅឯប្រទេសចិន ហើយត្រូវរាំងស្ទះចង្វាក់ផលិតកម្មទាំងស្រុង។ គោលដៅចំណូលនៃត្រីមាសទី ១ ឆ្នាំ ២០២០ នេះ ត្រូវបាន Apple កំណត់ចន្លោះពី ៦៣ ទៅ ៦៧ ពាន់លានដុល្លារ ដោយលោក Tim Cook បានសង្កត់ធ្ងន់ថាទំហំប្រហាក់ប្រហែលនៃប្រាក់ ៤ ពាន់លានដុល្លារនោះ គឺស៊ីសងលើការរីករាលដាលនៃវីរុសកូរ៉ូណានោះឯង។
គួររំឭកថាវីរុស COVID-19 បានឆក់យកជីវិតមនុស្សជាបន្តបន្ទាប់ ហើយក្រៅពីការផ្ទុះខ្លាំងក្នុងប្រទេសចិន បច្ចុប្បន្នក៏កំពុងឆ្លងរាតត្បាតដល់ប្រទេសកូរ៉េខាងត្បូង អ៊ីតាលី ពោលគឺប្រទេសក្រៅតំបន់អាស៊ី មានអឺរ៉ុបនិងមជ្ឈិមបូព៌ាផងដែរ៕
អានអត្ថបទ:
តេស្តផ្ទាល់ដៃ S20 Ultra អាចផ្តួល iPhone 11 Pro Max ប្រើ RAM 4GB បានអត់?
Redmi K30 នឹងញាត់គ្រឿងសុទ្ធតែខ្លឹមៗជាពិសេសសាកភ្លើងលឿនខ្លាំងណាស់