គ្រូ Barca ​ថា Napoli ​លេង​ការពារ​ម្ដង​១០​នាក់ ទើប​ក្រុម​ខ្លួន​ពិបាក​លេង​

  • 2020-02-26 02:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Barcelona ​លេង​ស្មើ​ក្រុម Napoli ​ក្នុង​លទ្ធផល ១-១ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​ជើង​ទី​១​នៅ​ទឹក​ដី​អ៊ីតាលី​នៅ​យប់មិញ​នេះ​។

​ក្រុម​ម្ចាស់​ផ្ទះ Napoli ​រក​បាន​១​គ្រាប់​មុន​ដោយ ​Mertens ​នៅ​នាទី​៣០ ​មុន​ពេល Griezmann ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ នៅ​នាទី​៥៧។ ​ការ​ប្រកួត​នេះ ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ទៀត​នោះ​ទេ ​ដោយ​បញ្ចប់​ទៅ​ត្រឹម​លទ្ធផល​ស្មើ​គ្នា ១-១។ តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​ក្រុម Barcelona ​មាន​កីឡាករ​របួស​គឺ Pique ​និង​មាន​កីឡាករ​បាន​កាត​ក្រហម គឺ Vidal ​នៅ​នាទី​៨៩។

​លោក Setien ​អ្នក​ចាត់ការ​ក្រុមឋ Barcelona ​បាន​និយាយ​ពី​ការ​ប្រកួត​នេះ​ថា​៖ “ពួកគេ​បាន​លេង​ការពារ​១០​នាក់​នៅ​ក្បែរ​កន្លែង​គ្រោះ​ថ្នាក់។ វា​ពិត ថា​យើង​មិន​បាន​បង្កើត​ឱកាស​ច្រើន​មែន ប៉ុន្តែ​យើង​ក៏​បាន​ដឹង​ថា​ពួកគេ​លេង​ការពារ​ច្រើន​ដែរ។ យើង​ព្យាយាម​ដើម្បី​បង្កើត​ឱកាស ​និង​រក​គ្រាប់​បាល់​រហូត​បាន​តាម​ស្មើ​វិញ។ វា​ជា​លទ្ធផល​ល្អ ព្រោះ​នៅ​សល់​ជើង​ទី​២​ទៀត”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ