ឈ្នះ​ហើយ Gnabry នៅ​ឆ្លៀត​បាញ់ Chelsea និង Spurs ថា London នៅ​តែ​ពណ៌​ក្រហម

  • 2020-02-26 03:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Serge Gnabry ធ្វើ​បាន​​២​គ្រាប់​ក្នុង​ជំនួប​ជាមួយ Chelsea កាល​ពី​យប់​មិញ​នៅ​ទឹក​ដី​ប្រទេស​អង់គ្លេស ហើយ​ក៏​ជា​គ្រាប់​ទី​៦​​ ដែល​គេ​ធ្វើ​បាន​​ក្នុង​ទីក្រុង​ឡុងដ៏ ពាន​រង្វាន់ Champions League រដូវ​កាល​នេះ។

អតីត​កីឡាករ​របស់ Arsenal ខាង​លើ​បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា “London នៅ​តែ​ពណ៌​ក្រហម”។ Gnabry វ័យ​២៤​ឆ្នាំ​ដែល​ចាកចេញ​ពី​កាំភ្លើង​ធំ​មក​កាន់ Bayern Munich កាល​ពី​ឆ្នាំ​២០១៧ រក​បាន​៤​គ្រាប់​ម្នាក់​ឯង យក​ជ័យជម្នះ​លើ Spurs ៧-២ ក្នុង​ទីក្រុង​ឡុងដ៏ វគ្គ​សន្សំ​ពិន្ទុ​កាល​ពី​ខែ តុលា។

និយាយ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត Gnabry សញ្ជាតិ​អាល្លឺម៉ង់​​លើក​ឡើង​ថា៖ “ខ្ញុំ​តែងតែ​រីករាយ​គ្រប់​ពេល​ដែល​មក​​ទីក្រុង​ឡុងដ៏ ខ្ញុំ​មាន​មិត្ត​ច្រើន​នៅ​ទី​នេះ។ ពួក​យើង​ដឹង ពួក​យើង​ត្រូវ​តែ​អត់ធ្មត់។ ពួក​យើង​មាន​​ការ​ប្រកួត​ក្រោម​ការ​គ្រប់គ្រង។ ដឹង​ពួក​យើង​មាន​ឱកាស​ច្រើន ហើយ​នៅ​ទី​បញ្ចប់​ពួក​យើង​អាច​ធ្វើ​វា​បាន។ ប៉ុន្តែ​ឆ្នាំ​មុន Liverpool យក​ឈ្នះ Barcelona ៣-០ ពួក​យើង​ត្រូវ​តែ​​យក​ចិត្ត​ទុក​ដាក់”។

បរាជ័យ​ ៣-០ គឺជា​ការ​ចាញ់​ដ៏​អាក្រក់​បំផុត​ក្នុង​ផ្ទះ​ខ្លួន​ឯង​សម្រាប់ Chelsea នៅ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម