បង្ហាញ​បណ្ដុំ​ខ្សែ​ប្រយុទ្ធ​មាន​គុណភាព​ល្អ​ជាងគេ​បំផុត​នៅ​២​ឆ្នាំ​ចុងក្រោយ

  • 2020-02-26 08:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​គុណភាព​ខ្ពស់​ជាង​គេ ក្នុង​រយៈពេល​ជាង២​ឆ្នាំ​ចុងក្រោយ សម្រាប់​នៅ​លីគ​កំពូល​ទាំង​៥​នៅ​អឺរ៉ុប។

​ចំពោះ​តារាង​ចំណាត់​ថ្នាក់​កីឡាករ​នីមួយៗ​ គេ​វាយ​​តម្លៃ​​លើ​ចំនួន​គ្រាប់​បាល់ និង​ការ​បញ្ជូន​ឲ្យ​ដៃ​គូ​ក្នុង​លីគ​ គិត​ត្រឹម​ពី​​ខែ​សីហា ឆ្នាំ ២០១៧ ទល់​នឹង​បច្ចុប្បន្ន​នេះ។ តាម​តារាង​ដែល​បាន​បង្ហាញ ខ្សែប្រយុទ្ធ​របស់ Barcelona កីឡាករ Lionel Messi ឈរ​នៅ​លេខ​មួយ​លេង​បាន​៩០​ប្រកួត​ ទាត់​បញ្ចូល​ទី​៨៨​គ្រាប់​ Assist ៣៧​ដង។

លេខ​២​បាន​ទៅ Ciro Immobile របស់​ក្លឹប Lazio តាម​ពី​ក្រោយ​ដោយ Mohamed Salah និង Robert Lewandowski។ ជើង​ចាស់ Cristiano Ronaldo បាន​ត្រឹម​ចំណាត់​ថ្នាក់​ទី​៥​ លេង​បាន​៧៩​ប្រកួត រក​បាន​៧៦​គ្រាប់​និង Assist ១៥​​ដង។ សម្រាប់ Neymar ដែល​តែងតែ​ញាំញី​ដោយ​សារ​របួស​ស្ថិត​នៅ​បាត​តារាង​​ឯណោះ៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម