ខាន់ ជេមស៍ ត្រឡប់​ទៅ​បន្ទប់​ជួល​កាល​ពី​ជាង​១០​មុន​ រំលឹក​អនុស្សាវរីយ៍​កម្សត់​កម្រ​មិន​អាច​បំភ្លេច​បាន!

  • 2020-02-26 09:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ប្រចាំផលិតកម្ម​សាន់ដេ ដែល​បច្ចុប្បន្ន​កាក់កប​ខ្លាំងនឹង​ការ​លក់​ផលិតផល​សំអាងការ​តាម​អនឡាញ ជាមួយតារាដូចគ្នា គឺលោក ខាន់ ជេមស៍ បាន​រំលឹក​អនុស្សាវរីយ៍​កម្សត់​កម្រ​របស់​លោក​កាល​ពី​រស់នៅ​បន្ទប់​ជួល​ ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ កាល​ពី​១៦​ឆ្នាំ​មុន។

លោក ខាន់ ជេមស៍ បាន​បញ្ចេញ​វីដេអូឃ្លីប​ដ៏​កម្រ​ទាក់ទង​នឹង​ជីវិត​ឯកជន​របស់​លោក​មួយ ដែលបរិយាយរឿងពិតកាល​ដែលលោកនៅ​ក្រីក្រ ឬ​មិន​ទាន់​បានក្លាយ​ជា​អ្នក​ចម្រៀ​ង​ល្បី​ឈ្មោះ​ម្នាក់។ កាល​ណោះ​លោក​គ្រាន់តែ​ជា​អ្នក​ចម្រៀង​តាម​បៀរហ្គាឌិន ហើយ​ជួល​បន្ទប់​ស្នាក់នៅ​ក្នុង​១​ខែ​៣០​ដុល្លារ៖​ "នេះ​ហើយ​បន្ទប់​ខ្ញុំ​ធ្លាប់​នៅ តែ​កាល​ខ្ញុំ​នៅ​មិន​បាន​ស្អាត​អីចឹង​ទេ​បងប្អូន។ ខ្ញុំ​ខាន​ឡើង​មក​ទីនេះ​ប្រហែល​១០​ឆ្នាំ​ហើយ"។

តោះ...ប្រិយមិត្ដ​ដើម្បី​កុំ​ខាត​ពេលយូរ សូម​ទស្សនា​វីដេអូ​ឃ្លីប​របស់​លោក ខាន់ ជេមស៍​ ទាំង​អស់​គ្នា…!

ទាក់ទង​នឹង​ការ​ថត​បង្ហោះ​រំលឹក​អនុស្សាវរីយ៍​កាលគ្រា​ក្រ​រស់នៅ​បន្ទប់​ជួល ឬ​ជីវិត​មុន​ចូល​សិល្បៈ​នេះ។ គេ​ឃើញ​មានតារា​កំប្លែង​លោក ចែម ចាន់តារា ហៅ​នាយ​ពាក់មី ក៏​បាន​រំលឹក​អនុស្សាវរីយ៍​ស្រដៀង​គ្នា​នេះ​ដែរ។ ការ​រំលឹក​ពី​ប្រវត្ដ​ជូរចត់​នេះ ត្រូវ​បានទស្សនិកជន​មួយ​ចំនួន​ថ្លែង​កោតសរសើរ​ថា បើ​ទោះ​បី​ជា​តារា​ទាំង​នេះ​បាន​ល្បីក្នុងពិភពសិល្បៈ ឬ​មាន​លុយ​ច្រើន​ហើយ​ក្ដី ក៏​មិន​ភ្លេច​គ្រា​ក្រដែរ៕

អត្ថបទ៖ ជិន សុភ័ក្រ្ត