សាន់​ ឆាយ​ ត្រូវ​លក់​ផ្ទះ​២​ ដើម្បី​ឲ្យ​ប្ដី​ដោះ​បំណុល

  • 2020-02-27 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាញ​ព័ត៌មាន​កោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា កំពូល​តារា​សម្ដែង​ស្រី Barbie Hsu កំពុង​តែ​ប្រកាស​លក់​ផ្ទះ​របស់​ខ្លួន​ដើម្បី​សង្គ្រោះ​ប្ដី ដោយ​សារ​តែ​ការ​រក​ស៊ី​របស់​ប្ដី​នាង​កំពុង​ជួប​ការ​ឡុងចុង​ខ្លាំង។

នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ​ កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​នាំ​ពាក្យ​បណ្ដាញ​ព័ត៌មាន​តៃវ៉ាន់​ថា តារា​សម្ដែងស្រី​ជើង​ចា​ស់​ Barbie Hsu កំពុង​ប្រកាស​លក់​ផ្ទះ​២ ក្នុង​ចំណោម​ផ្ទះ​៣​ដែល​ឈរ​ឈ្មោះ​នាង។

តាម​នោះ​ដែរ លោក Wang Xiaofei ស្វាមី​របស់​តួ​ឯក​ស្រី​រឿង ស្នេហា​បួន​ដួង កំពុង​ជួប​ទុក្ខ​លំបាក​ក្នុង​ការ​ប្រកប​មុខ​ជំនួញសណ្ឋាគារ​នៅ​តៃវ៉ាន់ និង​ចិន​ដី​គោក។ ដើម្បី​ជួយ​រំដោះ​ដល់​ការ​រកស៊ី​របស់​ប្ដី តារា​ស្រី​វ័យ​៤៣​ឆ្នាំ ត្រូវ​លក់​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន បើ​ចង់​រក្សា​នូវ​ជំនួញ​​ខាង​លើ។

យោង​តាម​បណ្ដាញ​ព័ត៌មាន Apple Da​ily សាន់​ឆាយ​បាន​ប្រកាស​លក់​ផ្ទះ​នៅ Residential Building ក្នុង​តម្លៃ ៨,៩លាន​ដុល្លារ និង​មួយ​ខ្នង​ទៀតនៅ តំបន់ Khi Ke Tshu ជាយ​ក្រុង​តៃប៉ិ​ក្នុង​តម្លៃ ២,៨៥លាន​ដុល្លារ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប្ដី​របស់​សាន់​ ឆាយ បាន​ជួប​ផល​វិបាក​ក្នុង​រឿង​រក​ស៊ី​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​មុន​មក​ម្ល៉េះ នៅ​ពេល​វីរុស​កូរ៉ូណា​ចាប់​ផ្ដើម​វាយ​លុក​ចិន​ដីគោក និង​តៃវ៉ាន់។ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​អាណិត តារា​ស្រី​រូប​នេះ ដ្បិត​ពេល​នេះ​ត្រូវ​លក់​ទ្រព្យ​​សម្បត្តិ​ខ្លួន​ឯង​ដើម្បី​ជួយ​ដល់​ប្ដី៕

អានបន្ត៖ ​ តួជំនួស Fan Bingbing បង្ហាញរាងយូរពេកលើកម្រាលព្រំ ត្រូវគេសុំឲ្យចេញ

ប្រភព៖ Zing   ប្រែ​សម្រួល៖ Caramel