Juventus គ្រប់គ្រង​បាល់​​បាន​៦០% តែ​ទាត់​ចំ​គោលដៅ​១​ជើង​គត់

  • 2020-02-27 02:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lyon បាន​យក​ឈ្នះ Juventus ដោយ​លទ្ធផល ១-០ ក្នុង​ផ្ទះ​ខ្លួន​ឯង​ជើង​ទី​មួយ​វគ្គ​១៦​ក្រុម​ចុងក្រោយ​​ពាន Champions League កាល​ពី​យប់​មិញ។

ការ​ប្រកួត​នេះ Juventus ជា​ក្រុម​មាន​ការ​គ្រប់គ្រង​​បាល់​បាន​ច្រើន​ជាង​ដល់​ទៅ​៦០​% និង​មាន​ឱកាស​ទាត់​ដល់​ទៅ​១១​ជើង ប៉ុន្តែ​ចំ​គោល​ដៅ​តែ​១​ជើង​ប៉ុណ្ណោះ។ យ៉ាងណា​ទោះមាន​ឱកាស​ច្រើន​ជាង​ក៏​ដោយ ប៉ុន្តែ Lyon ឯណោះ​ទេ​ដែល​ជា​អ្នក​រក​គ្រាប់​បាន​ដោយ​កីឡាករ Lucas Tousart។

មួយ​គ្រាប់​នេះ​​គ្រប់គ្រាន់​ល្មម​ឲ្យ Lyon ទទួល​បាន​ជ័យជម្នះ។ ការ​ប្រកួត​ជើង​ទី​ពីរ​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៧ ខែ មីនា ក្នុង​ទឹក​ដី​ប្រទេស​អ៊ីតាលី​កីឡដ្ឋាន Allianz Stadium៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ