LG បញ្ចេញទូរសព្ទ 5G ថ្មីអាចថតវីដេអូកម្រិត 8K
- 2020-02-27 07:17:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LG បញ្ចេញទូរសព្ទ 5G ថ្មីអាចថតវីដេអូកម្រិត 8K
ចន្លោះមិនឃើញ
LG បានបង្ហាញចេញជាផ្លូវការនូវ V60 ThinQ 5G ដែលនាំយកនូវបន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 រួមជាមួយ Modem X55 របស់ Qualcomm ដែលទ្រាំទ្រនឹងសេវា 5G។
V60 ThinQ គឺមានអេក្រង់ធំទំហំ ៦,៨ អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត FHD+ មានក្បាលឆកតូចមួយដែលបំពាក់នូវកាមេរ៉ា Selfie ទំហំ ១០MP។ អេក្រង់នេះក៏មានទ្រនាប់ស្កេនម្រាមដៃ និងការពារដោយកញ្ចក់ Gorilla Glass 5។
នៅផ្នែកខាងក្រោយគឺមានកាមេរ៉ាត្រឹមពីរគ្រាប់ ដែលកាមេរ៉ាមេមានកម្រិត ៦៤MP មានបច្ចេកវិទ្យារក្សាលំនឹង OIS និងមានកាមេរ៉ា Ultrawide ទំហំ ១៣MP អាចថតរូបភាពទំហំ ១១៧ ដឺក្រេ។ ទូរសព្ទនេះក៏មានសមត្ថភាពថតវីដេអូក្នុងកម្រិត 8K ដែលទ្រាំទ្រនឹង HDR10+ សម្រាប់ Manual Mode។
បន្ទះឈីប Snapdragon 865 គឺភ្ជាប់មកជាមួយ RAM ទំហំ ៨GB និងអង្គផ្ទុកទំហំ ១២៨GB ដែលអាចពង្រីកទំហំបានតាមរយៈមេមូរីកាត។ LG V60 ThinQ នេះគឺមានសមត្ថភាពធន់នឹងទឹកកម្រិត IP68, ដំណើរការដោយ Android 10, មានប្រព័ន្ធសំឡេង 32-Bit Quad DAC, មានថ្មទំហំ ៥០០០ mAh អាចសាកថ្មល្បឿនលឿន និងសាកថ្មដោយមិនប្រើខ្សែបានផងដែរ។
LG ក៏បានធ្វើការកែសម្រួលនូវអេក្រង់បន្ថែមទីពីរសម្រាប់ V60 ThinQ ដែលត្រូវទិញថែមពីក្រៅ ដោយវាមានអេក្រង់ទំហំ ៦,៨ អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបក្នុងកម្រិត FHD+ មានគន្លឹះដែលអាចបត់បាន ៣៦០ ដឺក្រេសម្រាប់ប្រើដូចជា Laptop។
តម្លៃលក់មិនទាន់មានការបញ្ជាក់នោះទេ ប៉ុន្តែក្រុមហ៊ុន LG និយាយថាវានឹងធូរថ្លៃជាង LG V50 ThinQ 5G ដែលមានតម្លៃលក់ ៩៩៩ ដុល្លារ ពេលចេញដំបូងៗ៕