ដឹងទេ Pep ខំរៀបគម្រោងការ១០ថ្ងៃ ដើម្បីធ្វើស៊ី Real Madrid
- 2020-02-27 07:49:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ Pep ខំរៀបគម្រោងការ១០ថ្ងៃ ដើម្បីធ្វើស៊ី Real Madrid
ចន្លោះមិនឃើញ
Pep Guardiola បានទម្លាយឲ្យដឹងថា លោកបានចំណាយពេល១០ថ្ងៃរៀបចំប្រព័ន្ធលេង ដើម្បីយកឈ្នះលើក្រុមខ្លាំង Real Madrid។
Kevin De Bruyne ជាបុរសចុងក្រោយរកគ្រាប់បាល់បានដោយការប៉េណាល់ទី នាំ Man City ឈ្នះ ២-១ លើក្រុមជើងឯង Champions League ១៣សម័យ។ ក្នុងការប្រកួតកាលពីយប់មិញ Guardiola បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ដោយទុក Raheem Sterling, Sergio Aguero និងDavid Silva ឲ្យនៅបម្រុង។
Pep បានដាក់ឲ្យ De Bruyne ធ្វើជាអាវុធសម្ងាត់ដើម្បីចាត់ការ Madrid។ ការសហការគ្នាយ៉ាងអស្ចារ្យធ្វើឲ្យ City ស្គាល់ជាតិឈ្នះលើ Real ជាលើកដំបូង។ ក្រោយបញ្ចប់ការប្រកួតអ្នកការសញ្ជាតិអេស្ប៉ាញបាននិយាយថា៖” ខ្ញុំត្រូវតែដឹងពីគូប្រជែងរបស់ខ្ញុំ។ ពួកយើងបានចំណាយពេលរៀបចំក្រុម១០ថ្ងៃ ហើយនៅថ្ងៃទាំងនោះ ខ្ញុំបានមើលការប្រកួតរបស់ Real Madrid ជាច្រើនប្រកួត។ ខ្ញុំពិតជាមានមោទនភាពណាស់នៃកីឡាកររបស់ខ្ញុំ ប៉ុន្តែវាគ្រាន់តែជំហានទីមួយប៉ុណ្ណោះ”។
ជើងទី២ ដែលលេងនៅទឹកដីប្រទេសអង់គ្លេសរៀបចំនៅថ្ងៃទី ១៧ ខែ មីនាខាងមុខ៕