គ្រាប់បាល់នាទី១២០ ប្រល័យ Arsenal ធ្លាក់ចេញពីពាន Europa League
- 2020-02-28 02:05:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាប់បាល់នាទី១២០ ប្រល័យ Arsenal ធ្លាក់ចេញពីពាន Europa League
ចន្លោះមិនឃើញ
Arsenal បានធ្លាក់ពីពាន Europa League ហើយ បន្ទាប់ពីចាញ់ Olympiakos ជើងទីពីរ ២-១ ក្នុងកីឡដ្ឋាន Emirates កាលពីយប់មិញ។
ការប្រកួតនៅជើងទីមួយ Arseanl បានយកឈ្នះនៅផ្ទះ Olympiakos ១-០។ សម្រាប់ការប្រកួតកាលពីយប់មិញកីឡាករ Pape Abou Cisse ជាអ្នករកគ្រាប់នាំមុខឲ្យ Arseanl។ លទ្ធផល ១-០ បានរក្សាដល់ចប់៩០នាទី ដោយរកអ្នកឈ្នះមិនទាន់ឃើញ តម្រូវឲ្យថែម១៥នាទីពីរដង។
នាទី១១៣ ប្រធានក្រុម Pierre-Emerick Aubameyang រកបានគ្រាប់តាមស្មើវិញឲ្យក្រុម។ ប៉ុន្តែរឿងអកុសលបានមកដល់ក្រុមកាំភ្លើងធំនៅនាទី១២០ ភ្លាត់ឲ្យ Olympiakos រកបានមួយគ្រាប់ទៀតដែលជាការស៊ុតរបស់កីឡាករ Youssef El Arabi។
សរុបលទ្ធផលទាំងពីរជើងក្រុមទាំងពីរស្មើគ្នា ២-២ ប៉ុន្តែ Arsenal ធ្លាប់ដោយសារចាញ់គ្រាប់ក្រៅដី៕