Ighalo រក​បាន​គ្រាប់​ដំបូង​ ជួយ Man Utd ឈ្នះ​ជើង​ទី​ពីរ ៥-០

  • 2020-02-28 02:28:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Odion Ighalo រក​បាន​គ្រាប់​ដំបូង​ឲ្យ Manchester United យក​ឈ្នះ Club Bruges ៥-០ ជើង​ទី​ពីរ ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន Europa League។

ការ​ប្រកួត​ចាប់​ផ្ដើម​បាន​តែ​២៣​នាទី Simon Deliរបស់ Club Brugeត្រូវ​ពិន័យ​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន។ គ្រាប់​ដំបូង​របស់​បិសាច​ក្រហម​កើត​ឡើង​ដោយ​ការ​ប៉េណាល់ទី​របស់ Bruno Fernandes នាទី​២៧ មុន​ពេល Odion Ighalo ជា​អ្នក​រក​បាន​គ្រាប់​ទី​២ ដែល​ជា​គ្រាប់​ដំបូង​របស់​ខ្លួន​ចាប់​តាំង​ពី​ចូលរួម​ជាមួយ Man Utd កាល​ពី​ខែ​មករា។

៣​គ្រាប់​ផ្សេង​ទៀត​របស់ United រក​បាន​ដោយ Fred ២​គ្រាប់​ម្នាក់​ឯង និង Scott McTominay រក​បាន​មួយ​គ្រាប់​។ សរុប​លទ្ធផល​ទាំង​ពីរ​ជើង​ Man Utd ឈ្នះ ៦-១ បាន​ឈាន​ទៅ​វគ្គ​​បន្ត។

សម្រាប់​ក្រុម​អង់គ្លេស​មួយ​ទៀត​គឺ Wolves ក៏​បាន​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដែរ ក្រោយ​សរុប​ទាំង​ពីរ​​ឈ្នះ ៦-៣ លើ Espanyol៕

អត្ថបទ៖ ហេង សុធារិទ្ធិ