ផលិតកម្ម SM, Suga, IU, JB និងតារាល្បីផ្សេងទៀតបន្តផ្ដល់ជំនួយប្រឆាំងជំងឺ COVID-19

  • 2020-02-28 02:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​បណ្ដាញ​ផ្សព្វផ្សាយ​កូរ៉េ​បាន​ឲ្យ​ដឹង​ថា​ តារា​ជា​ច្រើន​នាក់​បាន​បន្ត​ផ្ដល់​ជំនួយ​ច្រើន​បន្តបន្ទាប់​ក្នុង​យុទ្ធនា​ការ​ជួយ​សង្គ្រោះជនរងគ្រោះ​ ឬ​អ្នក​ដែល​មាន​ជីវភាព​ខ្វះខាត​ ធ្វើ​យ៉ាង​ណា​អាច​រួច​ផុត​ពី​ការ​គមរាម​កំហែង​ពី​ជំងឺ​ឆ្លង COVID-19។ ជាមួយ​គ្នា​នោះ​ Sabay ក៏បាន​ Update ព័ត៌មាន​នៃការ​ផ្ដល់ជំនួយ​របស់​តារា​កូរ៉េជា​ច្រើន​នាក់ម្ដងរួច​មក​ហើយ។

ចុចអាន៖ ជំងឺឆ្លង COVID-19 កំពុង​វាយលុកពេញកូរ៉េ ងាកមើល​តើ​តារា​ណាខ្លះ​ខ្នះខ្នែងផ្ដល់ជំនួយ?

ដោយឡែកនៅ​ថ្ងៃ​ទី ២៨ ខែកុម្ភៈ​នេះ បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​ឲ្យដឹង​ថា​ ផលិតកម្ម SM បាន​បរិច្ចាគ​ទឹក​ប្រាក់​ដល់​ទៅ ៥០០លានវ៉ុន (៤១១ ៧៧១ដុល្លារ) ដល់​អង្គការ សប្បុរសធម៌ "Hope Bridge Korea Disaster Relief Association”។

លោក Lee Soo Man នាយកប្រតិបត្តិផលិតកម្ម SM

យ៉ាងណាមិញកាលពី​ថ្ងៃទី ២៧ ខែកុម្ភៈ ក៏​មាន​សេចក្ដី​រាយការណ៍​ផងដែរ​ថា​ Suga (សមាជិក​ BTS) បាន​បរិច្ចាគ​លុយ​ផ្ទាល់​ដល់​ទៅ ១០០​លាន​វ៉ុន (ខ្ទង់​ ៨២ ២៨៩ដុល្លារ) ដើម្បី​ជួយ​ដល់​ក្រុង​ Daegu ដែល​ក៏​ជា​កន្លែង​កំណើត​របស់​លោក​ផងដែរ។

Suga

ក្រៅពី​​Suga ក៏​ឃើញ​ថា​មាន​តារា​ផ្សេងទៀតដូចជា IU តារា​ស្រី​ដែល​មិន​ដែល​បាត់​មុខ​ក្នុង​សកម្មភាព​មនុស្សធម៌​ក៏​បាន​ឩបត្ថម្ភ​ ២០០លានវ៉ុនឯណោះ​ (ខ្ទង់​ ១៦៤ ៥៧៣ដុល្លារ)។

IU

ក្រៅពីនេះ​ក៏​នៅ​មានបុគ្គល​ល្បី​ផ្សេង​ទៀត​ដូចជា៖

Kim Yuna អតីត​កីឡាការិនីជិះស្គីលើទឹកកក ឧបត្ថម្ភ ១៨៥លានវ៉ុន ១៨៥លានវ៉ុន (ខ្ទង់​ ១៥២ ២៤៨ដុល្លារ)

តារា​សម្ដែង​ Kim Hee Sun ឧបត្ថម្ភ ១០០លានវ៉ុន

តារាកំប្លែង​ Seo Jang Hoon ឧបត្ថម្ភ ១០០លានវ៉ុន

ពិធីករ Kang Ho Dong ឧបត្ថម្ភ ១០០លានវ៉ុន

តារាសម្ដែង​ Song Joong Ki ឧបត្ថម្ភ ១០០លានវ៉ុន

តារាសម្ដែង​ So Yoo Jin ឧបត្ថម្ភ ១០០លានវ៉ុន

តារាសម្ដែង​ ​Lee Byung Hun ឧបត្ថម្ភ ១០០លានវ៉ុន

តារាសម្ដែង​ Kim Hye Soo ឧបត្ថម្ភ ១០០លានវ៉ុន

តារាសម្ដែង​ Soo Ae ឧបត្ថម្ភ ៥០លានវ៉ុន

តារាសម្ដែង​ Park Shin Hye ឧបត្ថម្ភ ៥០លានវ៉ុន​

តារាសម្ដែង Yoo Hae Jin ឧបត្ថម្ភ ៥០លានវ៉ុន

អ្នក​និពន្ធ​រឿងភាគ​ Kim Eun Sook ឧបត្ថម្ភ ៥០លានវ៉ុន

Lee Soo (សមាជិកក្រុម MC The Max) ឧបត្ថម្ភ ៥០លានវ៉ុន

តារាសម្ដែង​ Seol In Ah ឧបត្ថម្ភ ១០លានវ៉ុន

JB (មេក្រុម GOT7) ឧបត្ថម្ភ ១០លានវ៉ុន

តារាកំប្លែង Park Myung Soo ឧបត្ថម្ភ ២ម៉ឺនម៉ាស

តារាចម្រៀង Baek Ji Young ឧបត្ថម្ភ ១ម៉ឺនម៉ាស

តារាចម្រៀង​ Hyomin ឧបត្ថម្ភ ៣ពាន់ម៉ាស

ប្រភព៖ Koreaboo | kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម