Ajax បេក្ខភាព​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL ឆ្នាំ​មុន ធ្លាក់​ពី Europa បាត់

  • 2020-02-28 02:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាន​លេង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ​មុន Ajax បាន​ធ្លាក់​ពី​ពាន Europa League ក្នុង​វគ្គ​៣២​ក្រុម​ចុងក្រោយ​ហើយ បន្ទាប់​ពី​ចាញ់ Getafe សរុប​ទាំង​ពីរ​ជើង ៣-២។

Ajax ដែល​ចាញ់​កាល​ពី​ជើង​ទី​មួយ ២-០ រក​បាន​គ្រាប់​ដំបូង​កាល​ពី​ប្រកួត​យប់​មិញ​ដោយ​កីឡាករ​ Jaime Mata នាទី​ទី​៥។ ៥​នាទី​បន្ទាប់ Getafe ក៏​រក​គ្រាប់​បាន​តាម​ស្មើ​វិញ ដោយ​កីឡាករ Danilo។ នាទី​៦៣ Mathias Olivera របស់ Getafe បាន​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង គ្រប់គ្រាន់​ឲ្យ Ajax ឈ្នះ ២-១៕

អត្ថបទ៖ ហេង សុធារិទ្ធិ