ទូរសព្ទពេញនិយមបំផុតនៅបណ្ដាតំបន់ជាច្រើន ភាគច្រើនសុទ្ធតែប្រភេទតម្លៃធូរ

  • 2020-02-28 03:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អឺរ៉ុប​ អាមេរិក​ឡា​ទីន មជ្ឈិមបូព៌ា ឥណ្ឌា និង​ជា​ពិសេស​នៅ​ប្រទេស​ចិន​ ស្មាតហ្វូន​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ ២០១៩ សុទ្ធ​តែ​មាន​ស្មាតហ្វូន Android ឈរ​នៅ​តំណែង​កំពូល។ យ៉ាងណាក្ដី​នៅ​អាមេរិក​ខាង​ជើង​គឺ​ខុស​គេ​ ដោយ​ស្មាតហ្វូន​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ក្នុង​តំបន់​នេះ​គឺ​សុទ្ធ​តែ​ជា iPhone។ នេះ​បើ​តាម​ទិន្នន័យ​របស់ Counterpoint Research។

នៅ​អាមេរិក​ខាង​ជើង​ទូរសព្ទ​ដែល​លក់​ដាច់​ជាង​គេ​បំផុត​រួម​មាន iPhone XR, iPhone 11, iPhone 8, iPhone 11 Pro Max និង iPhone XS Max

នៅ​អឺរ៉ុប​វិញ​គឺ​ Samsung Galaxy A50 ឈរ​នៅ​លំដាប់​កំពូល តាម​ពី​ក្រោយ​ដោយ​ iPhone XR, iPhone 11, Galaxy A10 និង Galaxy A40

នៅ​ប្រទេស​ចិន​ លំដាប់​លេខ​មួយ​គឺ OPPO A5 និង​តាម​ពី​ក្រោយ​ដោយ​ OPPO A9, vivo Y93, vivo Y93s និង Huawei P30

ចំណែក​អាមេរិក​ឡាទីន តាម​លំដាប់​លំដោយ​មាន​ Samsung Galaxy A10, Galaxy J2 Core, Motorola Moto E5 Play, Galaxy A20 និង Galaxy J4 Core

នៅ​មជ្ឈិមបូព៌ា​ឯណោះ​វិញ​គឺ​សុទ្ធ​តែ​ជា​ម៉ូដែល Samsung ដែល​មាន​ Galaxy A10, Galaxy A2 Core, Galaxy A50, Galaxy A20 និង Galaxy A10s

ចុង​ក្រោយ​គឺ​​នៅ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​​ OPPO A5s ឈរ​នៅ​លំដាប់​លេខ​មួយ តាម​ពី​ក្រោយ​ដោយ​ Galaxy A50, iPhone XR, Galaxy A10 និង realme C2

ទិន្នន័យ​របស់ Counterpoint Research បាន​សន្និដ្ឋាន​ថា​តម្លៃ​គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​គួរ​ឲ្យ​គិត​គូរ។ បើ​តាម​ទិន្នន័យ​ឃើញ​ iPhone ដែល​បង្ហាញ​មុខ​ក្នុង​តារាង​ច្រើន​ជាង​គេ​គឺ iPhone XR និង iPhone 11 ដែល​សុទ្ធ​សឹង​ជា​ iPhone ប្រភេទ​ធូរ​ថ្លៃ​ជាង​គេ​បំផុត​របស់ Apple ហើយ​ស្មាតហ្វូន Android ភាគ​ច្រើន​ក៏​សុទ្ធ​សឹង​តែ​ជា​លំដាប់​ថវិកា​ផង​ដែរ៕​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី