ទាំង​ដែល iPhone មិន​ទាន់​មាន ចុះ​គិត​ត្រឹម​ខែ​កុម្ភៈ​នេះ​មាន​ស្មាតហ្វូន​ប៉ុន្មាន​ម៉ូឌែល​ហើយ​គាំទ្រ 5G?

  • 2020-02-28 03:24:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​ដែល​ក្រុមហ៊ុន​ស្មាតហ្វូន​ជា​ច្រើន​បាន​បន្ត​ចេញ​ផ្សាយ​ស្មាតហ្វូន​គាំទ្រ​ការ​ប្រើប្រាស់ 5G បន្ត​កន្ទុយ​គ្នា ក្នុង​នោះ​សម្រាប់​ក្រុមហ៊ុន​យក្ស​អាមេរិក Apple ទំនង​ជា​នឹង​​នៅ​ក្រោយ​គេ​ឆ្ងាយ។

បើ​គិត​មក​ទល់​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២០ នេះ មាន​ស្មាតហ្វូន​ប្រមាណ ២១ ម៉ូឌែល​ហើយ​ដែល​អាច​ប្រើ​ប្រព័ន្ធ 5G ស្រប​ពេល​ដែល iPhone របស់ Apple នៅ​ប្រើប្រាស់ 4G នៅឡើយ។

ខាង​ក្រោម​យើង​បង្ហាញ​បញ្ជី​ស្មាតហ្វូន​ដែល​គាំទ្រ 5G នា​ពេល​បច្ចុប្បន្ន៖

  • Huawei Mate 30 5G / Huawei Mate 30 Pro 5G
  • Huawei Mate X
  • Huawei Mate 20 X 5G
  • Samsung Galaxy S20 / S20 Plus / S20 Ultra
  • Samsung Galaxy S10 5G
  • Samsung Galaxy Note 10 5G / Note 10 Plus 5G
  • Samsung Galaxy Fold 5G
  • Samsung Galaxy A90 5G
  • Xiaomi Mi 10 / Mi 10 Pro
  • Xiaomi Mi 9 Pro
  • Xiaomi Mi Mix 3 5G
  • Vivo iQOO Pro 5G
  • OnePlus 7 Pro 5G
  • OnePlus 7T Pro 5G McLaren Edition
  • Moto Z3 / Moto Z4
  • Honor View 30 / Honor View 30 Pro
  • LG V50 ThinQ
  • Oppo Reno 5G
  • ZTE Axon 10 Pro 5G
  • TCL 10 5G
  • Sony Xperia 1 II

យ៉ាងណាមិញ​សម្រាប់ iPhone វិញ ក៏​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​មាន 5G ​ប្រើ​ដូច​គូ​ប្រជែង​ឯ​ទៀត​នៅ​ឆ្នាំ ២០២០ នេះ​ដែរ គ្រាន់​ថា​ពេលវេលា​ចេញ​ផ្សាយ​រាង​យឺត​ជាង​គេ​បន្តិច ព្រោះ​ព្រឹត្តិការណ៍​ប្រកាស​ស្មាតហ្វូន​ប្រចាំ​ឆ្នាំ​ត្រូវ​ធ្វើ​ឡើង​នា​ខែ​កញ្ញា​ឯ​ណោះ៕

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា