ជនសង្ស័យ២នាក់ ជិះកង់បីឥណ្ឌា ចុះមកកាច់កញ្ចក់រថយន្ត ឥលូវចាប់បាន​ហើយ​

  • 2020-02-28 03:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្លាំង​ជំនាញ​ ឃាត់​ជនសង្ស័យ​២​ នាក់​ ពាក់ព័ន្ធ​លួច​កាច់​កញ្ចក់​រថយន្ត​។ នេះ​បើយោងតាម​ការចុះផ្សាយ​របស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ វេលា​ម៉ោង​១៨​ និង​៤៥​នាទី​ នៅ​ចំណុច​ផ្ទះសំណាក់​មិន​ចាំ​យីហោ​ ផ្ទះ​លេខ​៩៥​ ផ្លូវ​លេខ​៨១​ ភូមិ​១០​ សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ កម្លាំង​ជំនាញ​ បាន​ឃាត់​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​លួច​កាច់​កញ្ចក់​ចំហៀង​ខាងស្តាំ​រថយន្ត​ម៉ាក​ TOYOTA​ LEXUS​ NX​ 200T​ គ្មាន​ស្លាក​លេខ​)​។​

​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​២​នាក់​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​អំពើ​លួច​ (​កាច់​កញ្ចក់​ចំហៀង​ខាងស្តាំ​រថយន្ត​ម៉ាក​ TOYOTA​ LEXUS​ NX​ 200T​ គ្មាន​ស្លាក​លេខ​)​ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​៨​ដេ​អឺ​០​ ផ្លូវ​លេខ​៣៣៨​ ភូមិ​៤​ សង្កាត់​ទួល​ស្វាយព្រៃ​១​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៨​ និង​៤៧​នាទី​ និង​ចាប់​យក​វត្ថុ​តាង​បញ្ជូន​មក​ការិយាល័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

វីដេអូសកម្មភាពកាច់កញ្ចក់ ដែលវីដេអូនេះ គេបង្ហោះតាមបណ្ដាញសង្គម​ នៅមុនចាប់បានជនសង្ស័យខាងលើ

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ   អត្ថបទ៖ វិបុត្រ

អត្ថបទថ្មី