ត្រូវ​ចិត្ត​អ្នក​ការងារ Design នេះ​កាបូប​ទុក​ស្ពាយ​ iMac ​ទៅ​កាហ្វេ​ឬ​ការិយាល័យ​បាន​ស្រួល

  • 2020-02-28 06:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ពិត​ការងារ​ជា Designer ​ភាគ​ច្រើន​នៅ​ពេល​បច្ចុប្បន្ន ពួក​គេ​រមែង​ជ្រើសរើស​យក​ប្រភេទ​​កុំព្យូទ័រ iMac មក​ប្រើប្រាស់ ព្រោះ​គុណភាព​នៃ​ការ​បង្ហាញ​ពណ៌​លើ​អេក្រង់​មាន​ភាព​ច្បាស់​ត្រជាក់​ភ្នែក​និង​មើល​យូរ​មិន​ងាយ​ឈឺ​ភ្នែក។

ឆ្លើយតប​នឹង​តម្រូវ​ការ​ខ្ពស់​របស់ Designer ក៏​ស្រាប់​តែ​មាន​ការ​បង្ហោះ​លក់​នូវ​ប្រភេទ​កាបូបស្ពាយ​ឬ​អាច​ថា​ជា Case សម្រាប់ iMac ទំហំ ២៧ អ៊ីញ ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​អាច​យក​កុំព្យូទ័រ​ iMac ទៅ​តាម​ខ្លួន ព្រោះ​ពេល​ខ្លះ Designer ស្មុគស្មាញ​នឹង​បរិយាកាស​ក្នុង​ផ្ទះ ហើយ​ចង់​ស្ពាយ​ទៅ​បំពេញការងារនៅកន្លែង​ផ្សេងៗ​ទៀត​ដែល​មាន​បរិយាកាស​ល្អ។

តាម​ការ​លក់​លើ​គេហទំព័រ Amazon កាបូប​ស្ពាយ​ឲ្យ​ឈ្មោះ Lavolta Carrying Case Bag មាន​តម្លៃ​ប្រមាណ ៦៥ ដុល្លារ ដោយ​ដាក់​ត្រូវ​ជាមួយ​នឹង​កុំព្យូទ័រ iMac Retina 5K (២០១៤-១៧) និង iMac Slim (២០០៩-១៣) អេក្រង់ ២៧ អ៊ីញ៕​

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា