ការប្រកួត ឡើងជញ្ជាំងស្វាព្រៃ នឹងមកដល់នៅចុងសប្ដាហ៍នេះហើយ
- 2020-02-28 06:01:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួត ឡើងជញ្ជាំងស្វាព្រៃ នឹងមកដល់នៅចុងសប្ដាហ៍នេះហើយ
ចន្លោះមិនឃើញ
ការប្រកួត ឡើងជញ្ជាំងស្វាព្រៃដំបូងបំផុតនៅកម្ពុជា នឹងមកដល់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះហើយ នៅ Phnom Climb Community Gym ។
នេះជាការប្រកួតឡើងជញ្ជាំង ស្វាព្រៃ ជាលើកដំបូងសម្រាប់កម្ពុជា។ គិតត្រឹមថ្ងៃនេះ មានអ្នកចូលរួមចុះឈ្មោះប្រកួតរហូតដល់៥០នាក់ហើយ ដោយក្នុងនោះមានបរទេសចុះឈ្មោះចូលរួមប្រកួតផងដែរ។ ការចុះឈ្មោះចូលរួមប្រកួតនឹងរក្សារហូតដល់ព្រឹកថ្ងៃស្អែកនេះ មុនពេលក្រុមការងារ រៀបចំក្រុមដើម្បីចុះឈ្មោះប្រកួត។ ការចុះឈ្មោះសម្រាប់មនុស្សធំ មានតម្លៃ២០ដុល្លារ និងយុវជនមានតម្លៃ១៥ដុល្លារ។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ពេញ១ថ្ងៃតែម្ដង ដើម្បីស្វែងរកអ្នកឈ្នះក្នុងព្រឹត្តិការណ៍ឡើងជញ្ជាំងនេះ។ សម្រាប់ជើងឯកនឹងទទួលបានរង្វាន់យ៉ាងច្រើនផងដែរ៕