ល្បីក៏ល្បី ស្អាតក៏ស្អាត តែតារា​ជួរ​មុខទាំងនេះ​នៅ​មិនទាន់​មាន​ម្ចាស់បេះដូង​ដូចគេនៅឡើយ

  • 2020-02-28 06:43:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​មិត្តភ័ក្ដិ​ជុំវិញ​ខ្លួន​រៀបការ​មាន​កូន​ជា​បន្តបន្ទាប់ ប៉ុន្តែ​ងាក​មើល​តារា​ទាំង​នេះ​វិញ​ហាក់​ដូចជាមិន​ខ្វល់​នឹង​រឿង​ស្នេហា​សោះ។ មូលហេតុ​ដូចៗ​គ្នា​ដែល​ពួកគេ​លើកឡើង គឺ​ក៏ដោយសារ​ពួកគេ​មិនទាន់​រក​ឃើញ​អ្នក​យល់ចិត្ត ស្របពេល​អ្នក​ខ្លះ​ទៀត​មិន​ខ្វល់​នឹង​រឿង​ស្នេហា​តែម្ដង និង​មិន​ខ្ចី​ដើររក​នាំហត់ទៀត។

១. Sunny Suwanmethanont

ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ហូរហែ​កន្លងមក​ Sunny តែង​ប្រទះ​នឹងសំណួរ​រឿង​បេះ​ដូង ប៉ុន្តែ​ចម្លើយ​យ៉ាង​ខ្លី​ លោក​តែង​ប្រាប់ទៅវិញថា​​ មិន​ទាន់​រក​ឃើញ​អ្នក​ដែល​លោកពេញ​ចិត្តនៅឡើយ។

២. Baifern Pimchanok

តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព​នេះ​វិញ​ ក៏​មិនទាន់​គិត​គូររឿង​ស្នេហា​ដែរ​ពេល​នេះ ដោយ​នាង​កំពុង​តែ​យក​ពេល​វេលា​ចំណាយ​ទៅ​លើ​រឿង​ការងារ តែ​នាង​ជឿថា​ បើ​ដល់​គូ​ពេល​ណា​ពេល​ហ្នឹង​ចុះ​ មានន័យ​ថា​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​សម្រេច​ចុះ។

៣. Pope Thanawat

ស្ថិត​ក្នុង​បទសម្ភាស​ជា​ច្រើន​ Pope តែង​ត្រូវ​បាន​គេ​សួរ​រឿង​ស្នេហា ប៉ុន្តែ​លោក​នៅតែ​បញ្ជាក់​ជា​រឿយៗ​ថា​ខ្លួន​នៅ​បេះ​ដូង​ទំនេរ​ មិនទាំង​ដឹង​ថា​គួរ​ស្រឡាញ់​នារី​បែប​ណា​ទៅទៀត។ បន្ថែម​ពីលើ​នោះ​ តារា​សម្ដែង​ដែល​គេ​ឲ្យ​រហស្សនា​ថា​ «ឃុនភី» នេះ​ក៏​បាន​និយាយ​ថា​ លោក​មិន​ឯកា​ទេ ហើយ​ជីវិត​សព្វថ្ងៃ​របស់​លោក​ក៏​ល្អពេញលេញ​ដែរ។

៤. James Ma

កំលោះ​សង្ហា​កូន​ចៅ​ចិន​នេះ​វិញ​ក៏ជា​សុភាពបុរស​ចំតួដែរ លោក​បាន​និយាយ​ថា​ពេលនេះ​លោក​មិន​ទាន់​មាន​ស្នេហា​នៅ​ឡើយ​ ប៉ុន្តែ​សង្ឃឹម​ថា​ថ្ងៃ​មុខ​លោក​នឹង​មាន​ដូចគេ​ ហើយ​ពេល​ណា​ពេល​ហ្នឹង​ចុះ។

៥. Diana Flipo

តារាស្រី​ស្រគត់ស្រគំ​រូប​នេះ​មិន​ដែល​មាន​ព័ត៌មាន​ស្នេហារញ៉េរញ៉ៃណា​ឡើយ ហើយ​មក​ទល់ពេល​នេះ​នាង​នៅ​តែ​នៅ​ Single ព្រោះ​មិន​ទាន់​ជួប​អ្នក​ត្រូវ​ចិត្ត៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី