តិចមិនដឹង! ឡាន Honda ទាំងប៉ុន្មានម៉ូដែលនេះ សុទ្ធតែអាចប្តូរពោងសុវត្ថិភាព និងត្រួតពិនិត្យដោយឥតគិតថ្លៃ!
- 2020-02-28 06:46:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចមិនដឹង! ឡាន Honda ទាំងប៉ុន្មានម៉ូដែលនេះ សុទ្ធតែអាចប្តូរពោងសុវត្ថិភាព និងត្រួតពិនិត្យដោយឥតគិតថ្លៃ!
ចន្លោះមិនឃើញ
ឧស្សាហកម្មផលិតរថយន្តធំៗ ទាំងអស់នៅលើពិភពលោក បានធ្វើការតាមដាន និង ត្រួតពិនិត្យយ៉ាងខ្លាំងអំពីប្រព័ន្ធសុវត្ថិភាពនេះ ជាពិសេសគ្រោះថ្នាក់ដែលបណ្ដាលមកពី ពោងសុវត្ថិភាព។ ការមិនដំណើរការរបស់ពោងសុវត្ថិភាព ឬមានបញ្ហាផ្ទុះដោយខ្លួនឯងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ដូច្នេះក្រុមហ៊ុន Honda បានធ្វើការផ្សព្វផ្សាយធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនដោយមិនគិតថ្លៃ។
នៅប្រទេសកម្ពុជា កំពុងមានការប្រើប្រាស់រថយន្ត Honda ចាស់ៗច្រើនដែលចរាចរណ៍លើដងផ្លូវ តែអ្នកប្រើប្រាស់ទាំងអស់ប្រាកដជាមិនដែលដឹងពីបញ្ហា ពោងសុវត្ថិភាពនៅក្នុងរថយន្តទាំងនោះទេ ថាវាមិនដំណើរការប្រក្រតី ឬ ប្រសិទ្ធភាពវានៅដល់កម្រិតណានោះទេ។
ក្រុមហ៊ុន ភ្នំពេញ ហុងដា គឺជាក្រុមហ៊ុនធំតែមួយគត់ដែលនាំចូលនិងចែកចាយរថយន្តម៉ាក HONDA ទាំងផលិតផលរថយន្តថ្មី និងសេវាកម្មជួសជុល ផ្ទាល់ពីប្រទេសជប៉ុន ហើយក្រុមហ៊ុន កំពុងធ្វើការអំពាវនាវ ឲ្យអតិថិជន ដែលប្រើប្រាស់រថយន្ត HONDA ចាស់ៗ នៅក្នុងស្រុក ចូលមកមជ្ឈមណ្ឌលជួសជុលថែទាំរថយន្ត Honda ដោយផ្តល់ជូនដូចជា ៖
ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពដោយមិនគិតថ្លៃ
ការត្រួតពិនិត្យថែទាំរថយន្តឥតគិតថ្លៃ
រថយន្ត Honda ដែលត្រូវធ្វើការផ្លាស់ប្តូរមានដូចជា Honda CR-V, Honda CITY, Honda CIVIC, Honda PILOT, និង Honda ACCORD ដែលមានឆ្នាំផលិតចាប់ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣។
អាស្រ័យហេតុនេះសូមបងប្អូន ដែលប្រើប្រាស់នូវ ប្រភេទរថយន្តដែលបានជម្រាបជូនខាងលើសូមអញ្ជើញមកយានដ្ឋានជួសជុលរបស់ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលមានទីតាំងទល់មុខ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមមានលេខទូរសព្ទ៖ 017 888 564 / 017 888 526 ឬក៏អាចចូលទៅកាន់គេហទំព័រនេះ ដើម្បីត្រួតពិនិត្យអំពីលេខកូដ រថយន្តថាត្រូវផ្លាស់ប្តូរពោងសុវត្ថិភាព ឬអត់ ៖ www.myhondaairbag.com។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃផ្សាយជូនដំណឹងនេះរហូតដល់អស់ពីស្តុក៕