ពិពណ៌ "The New Apsaras" និងការបង្ហាញម៉ូដ "More Than Human" ផ្ដុំដោយរឿងអស្ចារ្យក្នុងថ្ងៃតែ១

  • 2020-02-28 08:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិពណ៌ "The New Apsaras" និងការ​បង្ហាញ​ម៉ូដ "More Than Human"  បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃទី ២២ ខែកុម្ភៈ​កន្លងទៅ​នៅ The Plantation Urban Resort & Spa ដោយ​មាន​សិល្បករ​ សិល្បការិនី ១០ អ្នក​រចនា​ម៉ូដ​ សិស្សសាលាអន្តរជាតិ Raffle។

ការតាំងពិព័រណ៌ «The New Apsaras», ធ្វើ​ឡើង​ក្នុង​បំណង​លើក​តម្កើង​វិស័យ​កាត់ដេរក្នុង​ស្រុក​ និង​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​ផល​មិនល្អ​ផ្សេង​ៗ​កើត​ចេញ​ពី​ការ​កាត់ដេរគិត​តែពីបរិមាណ​ ដែល​ប៉ះពាល់​កម្មករ​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ធ្វើ​បទ​បង្ហាញ​នេះ​ផងដែរ មាន​អ្នក​ចូលរួម​ដល់​ទៅជិត​ ៥០០ នាក់​ ហើយ​ស្របពេល​តែមួយ​កម្មវិធី​នេះ​ ក៏​មាន​ការ​ចូល​រួម​បង្ហាញ​ម៉ូដ​ជា​ពិសេស​ពី​តារា​ម៉ូដែល​ដល់​ទៅ ៤៥នាក់ ដែល​អ្នក​ទាំង​នោះ​មួយ​ចំនួន​គឺជាសិស្ស​ដែល​បាន​ច្នៃម៉ូដសម្លៀកបំពាក់ដែល​ត្រូវ​បង្ហាញ​ទាំង​នោះ​ផ្ទាល់។ ​​

ងាក​ទៅ​អ្នក​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មាន​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​មាន​ដូចជាElliss Jaie អ្នក​រចនា​ម៉ូដដែល​ផ្ដោត​សំខាន់​តែលើ​ការ​ច្នៃ​សម្លៀកបំពាក់​ ដោយប្រើ​ឡើងវិញ​នូវថង់ប្លាស្ទិក​ ឲ្យ​បាន​ទៅ​ជា​ម៉ូដ​ពេញ​ថ្មីមួយ​បែប។

ងាក​ចូល​ដល់​ម៉ូដ​សម្លៀកបំពាក់​ដែល​យក​មក​បង្ហាញ​ថ្ងៃ​នោះ​ក៏​បាន​មក​ពី​ការ​ឧបត្ថម្ភ​ពី​ហាង​លក់​ខោអាវ​១ទឹកបែប​ Brand គឺ​ Don Don Down ដែរ ប៉ុន្តែ​ត្រូវ​យក​មក​ច្នៃ​ឲ្យ​បាន​ទៅ​ជា​ម៉ូដ​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍។

ក្រៅពី​នេះគេ​ក៏ឃើញ​មាន​ការ​ដាក់​តាំង​បង្ហាញស្នាដៃរូបថត ការច្នៃសម្លៀកបំពាក់ និងសិល្បៈ​ជាច្រើន​ទៀត ទាំងជាតិ​ និងអន្តរជាតិ ដែលមានដូចជា​ Miguel Jeronimo, Nicolas Grey, Rena Chheang, Shanghai Chan, Pich Rattanak, Primary Voice និង Tonlé design ជាដើម៕

អត្ថបទ៖ យី សុធារី