បើមិនប្រាប់មិនដឹងសោះថា តួប្រុសក្នុងបទ "The Man” គឺជា Taylor Swift

  • 2020-02-28 08:30:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ម្សិលមិញ​ Taylor Swift បាន​បញ្ចេញ​វីដេអូ​ចម្រៀង​សម្រាប់​បទ "The Man” ដែល​ជា​បទ​ចម្រៀង​ Single ​នៃ​អាល់ប៊ុម​ចម្រៀង​ Lover។

វីដេអូ​ចម្រៀង​នេះ​គឺ​ជា​ស្នាដៃ​ដឹក​នាំ​ដោយ Taylor Swift ​ជា​ការ​ដឹក​នាំ​ដំបូង​បង្អស់​របស់ Taylor Swift។ ហើយ​អ្វី​ដែល​គេ​ភ្ញាក់​ផ្អើល​បំផុត​នោះ​គឺ Taylor Swift បាន​​តុប​តែង​ខ្លួន​ធ្វើ​ជា​តួអង្គ​ប្រុស​សំខាន់​នៃ​វីដេអូ ដែល​មាន​មនុស្ស​ភាគ​ច្រើន​​​យល់​ច្រឡំ​ថា​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត។ ​​​

​គេ​អាច​ដឹង​ច្បាស់​ថា​តួអង្គ​ប្រុស​នេះ គឺ​ជា Taylor Swift តាម​រយៈ​ការ​បញ្ជាក់​នៅ​ចុង​បញ្ចប់​នៃ​វីដេអូ ដែល​មាន​បង្ហាញ​អំពី​ការ​តុបតែង​មុខ​ឲ្យ Taylor ក្លាយ​ជា​មនុស្ស​ម្នាក់​ផ្សេង៕​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម