រឿង​ធំ​ហើយ ​កីឡាករ​នៅ​អ៊ីតាលី​៣​នាក់​និង​គ្រូ​បង្វឹក ​ឆ្លង​មេរោគ​ Corona ​

  • 2020-02-29 02:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​៣​នាក់​នៅ​ក្រុម US Pianese ​ក្នុង​លីគ Serie C ​របស់​អ៊ីតាលី ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ឆ្លង​មេរោគ Corona ឬ Covid-19 ​ទៅ​ហើយ។

កីឡាករក្រុម Pianese លេងជាមួយ U23 Juventus

​ក្លឹប​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​នេះ​ថា ​មាន​កីឡាករ​ក្នុង​ក្រុម​៣​នាក់​រួម​ជាមួយ​ក្រុម​ការងារ​គ្រូ​បង្វឹក​ម្នាក់​ទៀត ត្រូវ​បាន​ធ្វើ​តេស្ដ​វិជ្ជមាន​នូវ​មេរោគ Corona ​ហើយ​បច្ចុប្បន្ន​កំពុង​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ​កីឡាករ​ទី​១ ​មាន​អាការៈ​ក្ដៅ​ខ្លួន​និង​ឈឺ​ក្បាល ​ខណៈ​ដែល​កីឡាករ​ទី​២​និង​ទី​៣ ​មិន​ស្រួល​ខ្លួន​នៅ​ផ្ទះ ​ដោយ​មាន​អាការ​ស្រដៀង​គ្នា​នេះ​ដែរ។ ​

នៅ​អ៊ីតាលី ​កំពុង​ផ្ទុះ​មេរោគ Corona ​ខ្លាំង ​ដោយ​លីគ​បាល់ទាត់​និង​ការ​ប្រកួត​កីឡា​ផ្សេងៗ​ត្រូវ​បាន​ផ្អាក​សិន។ ​លីគ​កំពូល​អ៊ីតាលី ​រវាង​ក្រុម Juventus ​និង Inter Milan ​ក៏​ត្រូវ​លេង​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​មើល​ផង​ដែរ។ ​បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​សរុប​៦៥០​នាក់ ​និង​ស្លាប់​១៧​នាក់​ទៅ​ហើយ​គ្រាន់​តែ​ប្រទេស​អ៊ីតាលី​មួយ​នេះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម