Prius ស៊េរី ០១០ កំពុងពេញនិយមខ្លាំង ដឹងអត់លក់ប៉ុន្មានតាមឃ្លាំង?

  • 2020-03-02 00:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តមួយទឹកកាន់តែមានភាពពេញនិយម ជាពិសេសប្រភេទឡាន Hybrird ដូចជា Toyota Prius ជាដើមដែលជា ជម្រើសមួយសម្រាប់អ្នកចង់បានឡានស៊ីសាំងតិច។ ជាមួយភាពពេញនិយមនេះឡាន Prius ក៏ច្រើនមានបញ្ហាសម្រាប់ស៊េរីឆ្នាំទាបៗ។ ដូចនេះអ្នកប្រើប្រាស់ងាកមករកទិញស៊េរីឆ្នាំខ្ពស់ចាប់ពី ០១០ឡើង។

Prius ស៊េរីឆ្នាំ២០១០ ឡើងនេះក៏កំពុង មានការប្រើប្រាស់ និងមានលក់លើទីផ្សារជាច្រើន និងកំពិងមានទីផ្សារច្រើនគួរសមសម្រាប់ មួយរយះចុងក្រោយនេះដោយមានតាំងលក់នៅតាមការាសជាហូរហែ។

Prius ស៊េរីឆ្នាំ ២០១០ មួយទឹកលក់នៅលើទីផ្សារក្នុង ស្រុកបច្ចុប្បន្នមានតម្លៃខ្ទង់ ២ ៥០០០ ដុល្លារ សម្រាប់ពណស តម្លៃ ប្រមាណ ជា ២ ៤០០០ ដុល្លារ សម្រាប់ពណ៌ ទឹក មាស និង តម្លៃប្រមាណ ជា ២ ៣០០០ ដុល្លារ សម្រាប់ ពណ៌ ក្រហម ខៀវ ប្រផេះ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​តាម​ឃ្លាំង​លក់​ឡាន​មួយ​ទឹក​ប្រភេទ Priu នេះ។ ចំណែក Prius ចាប់ ពី ស៊េរី ឆ្នាំ ២០០៤ ដល់ ២០០៧ តម្លៃ ចន្លោះ ពី ១ ០០០០ ទៅ ១ ៦០០០ ដុល្លារ។

ចំណុច ពិសេសៗ លើ Prius ស៊េរី ឆ្នាំ ២០១០ មាន៖

  • មុខងារ លាង សម្អាត អំពូល ខាង មុខ

  • Sensor ជំនួយ ពេល ចូល ចត

  • ប្រព័ន្ធ បំពង សំឡេង JBL កម្រិត Premium និង

កៅអី តៃកុង អាច សារ៉េ បាន ដោយ ប៊ូតុង ស្វ័យប្រវត្តិ។

លក្ខណៈ បច្ចេកទេស

Toyota Prius ឆ្នាំ ២០១០ មាន ម៉ាស៊ីន ចំណុះ ១,៨ លីត្រ មាន ស៊ីឡាំង ៤ បន្ថែម ជា មួយ នឹង ម៉ូទ័រ អគ្គិសនី អាច ជួយ ឲ្យ ប្រព័ន្ធ Hybrid អាច បង្កើន កម្លាំង សរុប បាន ១៣៤ សេះ៕

ចុចអាន៖

រូបភាពឃ្លាំង លក់រថយន្ត Y168 Car Shop។

បញ្ជាក់៖ តម្លៃអាចប្រែប្រួលនៅតាមឃ្លាំងបន្ទាប់ពីចុះផ្សាយតម្លៃនៅឃ្លាំង 288 Garage និង Y18 Car Shop។

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម