ហ៊ុល គឹម​ហ៊ុយ សប្បាយ​ចិត្ត​ពេល​ជាប់​ Man of the Match

  • 2020-03-02 08:55:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទីដៃទី១​របស់​​ក្លឹប​បាល់ទាត់​បឹងកេត ហ៊ុល គឹមហ៊ុយ បាន​សម្ដែង​ក្ដី​រីករាយ​ ក្រោយ​រូប​គេត្រូវ​បាន​ជ្រើស​ជា​កីឡាករ​ល្អ Man of the Match ក្នុង​​​​ជំនួប​តទល់​ជាមួយ​ណាហ្គា​វើលដ៍ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

ហ៊ុល គឹមហុយ លេងជាមួយ ណាហ្គាវើលដ៍

នៅ​កីឡាដ្ឋាន​ខេមបូឌាអ៊ែវេ ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​១,៧៤៨នាក់ គឹមហ៊ុយ ពិត​ជា​​ធ្វើ​បាន​ល្អ ដោយ​រូប​គេ​បាន​សង្គ្រោះ​បាល់​​គ្រោះ​ថ្នាក់​ជាច្រើន ចេញ​ពី​ជើង​របស់ក្រុម​កីឡាករ​ណាហ្គាវើលដ៍ ជាពិសេស​នៅ​តង់​ទី​២។ ​

អ្នកចាំទី​ជម្រើស​ជាតិកម្ពុជា​បាន​បន្ត​ថា ៖«ខ្ញុំ​សប្បាយ​ចិត្ត ទោះ​លទ្ធផល​យើង​១​ស្មើ​ក៏​ដោយ តែ​​ខ្ញុំ​បាន​សង្គ្រោះ​បាល់​បាន​ច្រើន ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន»។

មិន​តែ​ប៉ុណ្ណោះ​កូន​ក្រុម​របស់​លោក លោក Apisit Im-Amphai ក៏​បង្ហាញ​ចិត្ត​ត្រេកអរ ក្រោយ​ជាប់​ជម្រើស​១១​នាក់​ដំបូង​ ៣​សប្ដាហ៍​ជាប់​គ្នា ដែល​នេះ​​ស្ដែង​ចេញ​ពី​ការ​ខំ​ប្រឹងប្រែង​របស់​​រូប​គេ និង​ការ​ជឿជាក់​របស់​គ្រូ​បង្វឹក។

«ចំពោះ​សមត្ថភាព​វិញ ខ្ញុំ​យល់​ថា​​​មាន​ការ​​កើន​​កើន​ឡើង​ខ្ពស់ ដោយសារ​បាន​លេង​ជាមួយ​ក្រុម​ធំៗ។ នៅ​ពេល​យើង​ជាប់​ជម្រើស​១១​នាក់​អ៊ីចឹង យើង​មាន​ទឹកចិត្ត​ហ្វឹកហាត់​ខ្លាំង ដើម្បី​កុំ​ឱ្យ​លេង​ទៅ​អត់​កើត។ ដឹង​ស្រាប់​ហើយ​រដូវ​កាល​មុន ខ្ញុំ​អត់​សូវ​បាន​លេង អ៊ីចឹង​មក​រដូវ​កាល​ថ្មី ខ្ញុំ​ត្រូវ​យក​ចិត្ត​ទុកដាក់​​ខ្លាំង​ ដើម្បី​ឱ្យ​គ្រូ​ពេញចិត្ត និង​លេង​បាន​ល្អ»។ នេះ​ជា​ការ​លើក​ឡើង​របស់ ហ៊ុល គឹមហ៊ុយ ក្រោយចប់ការប្រកួត។

ហ៊ុល គឹមហ៊ុយ បាន​ឱ្យ​ដឹង​ទៀត​ថា ការប្រកួត​ធ្វើ​ឱ្យ​រូប​គេ​ពេញចិត្ត​ខ្លាំងបំផុត​នោះ​គឺ ជំនួបរវាងបឹងកេត និងក្រុមខ្លាំងវិសាខា។ គ្រានោះគឹមហ៊ុយ មិន​បាន​ធ្វើ​ឱ្យ​របូត​គ្រាប់​បាល់​ឡើយ (Clean sheet)៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម