ផ្ទុះ​ព័ត៌មាន​ថា​​ Ariana និង BLACKPINK ចេញ​បទថ្មី​ជាមួយ​ Lady Gaga

  • 2020-03-04 03:58:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​បាន​លេចចេញ​ និង​បង្ក​ឲ្យ​អ្នក​គាំទ្រ​អន្ទះសារ​រង់ចាំ និង​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ការ​ពិត នោះគឺ​ទាក់ទង​នឹង​វត្តមាន​សហការ​រួមគ្នា​រវាង​ BLACKPINK និង​តារាចម្រៀង​អាមេរិក Lady Gaga។

ព័ត៌មាន​ច្បាស់​ការ​នោះ​ គឺ​ Lady Gaga កំពុង​ចាប់​ផ្ដើម​ចេញ​ Promote អាល់ប៊ុម​ថ្មី​មាន​ឈ្មោះ​ថា "Chromatica” ហើយ​ងាក​ទៅ​ Twitter ឯណោះ​វិញ​ ក៏​ស្រាប់​តែ​អ្នក​ប្រើ​បណ្ដាញ​សង្គម​មួយ​នេះ​ល្បី​តៗគ្នា​ថា​ ក្រុមចម្រៀង​ K-Pop ដ៏​ល្បី​១​ក្រុម​ ក៏ដូចជា Ariana Grande នឹង​មាន​មុខ​ក្នុង​អាល់ប៊ុម​ថ្មី​របស់​ Lady Gaga ដែរ។

តម្រុយផ្សេងទៀត​ ក៏ដោយសារ​ Lady Gaga ស្រាប់តែ​លេចមុខ Follow សមាជិកក្រុម BLACKPINK និង​ Ariana ជាហេតុអ្នកគាំទ្រ​កាន់តែ​ដាក់​ការ​សង្ស័យ​ខ្លាំងឡើង​ថា​ ដំណឹង​ល្អនឹងកើតមានឆាប់ៗ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​នេះ​គ្រាន់​ជា​ការ​ប៉ាន់ស្មាន​របស់​មហាជន​ ការពិត​ជាក់ស្ដែង​មាន​តែ​រង់ចាំ​តាមដាន​ជា​បន្ត​ តែ​បើ​ក្លាយ​ជា​ការពិត​ នោះ​ចាត់ទុក​ថា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ហើយ​របស់​តារា​ចម្រៀង​ទាំងសង្ខាង៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី