ចូលរួមដើម្បីបរិស្ថាន! "ទិវាមួយម៉ោងសម្រាប់ភពផែនដី” ជិតមកដល់ទៀតហើយ!

  • 2020-03-12 12:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ «ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី» ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ជា​ប្រយោជន៍​ដល់​បរិស្ថាន​ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​សកម្មភាព​មនុស្ស។

នៅឆ្នាំ២០២០នេះ ​«ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែន​ដី» នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី៣០​ ខែ​មីនា​ ​នៅ​ផ្សារទំនើបអ៊ីអនម៉ល សែនសុខ វេលា​ម៉ោង​៥ ​ល្ងាច​ ដែលមាន​ការ​ប្រគំ​តន្ត្រី​ ​ចូល​រួម​ដោយ​​តារា​ល្បី ​​ហើយ​ក៏​មាន​ការ​សម្ដែង​​​របាំ​ប្រពៃណី​​ របាំស្បែក​ ល្ខោន​ខោល​ កម្មវិធី​សំណួរ​ចម្លើយ​​ និង​​ពិសេស​​បំផុត​នោះ​ គឺ​​កម្មវិធី​ដុត​ទៀន​ដោយ​ពន្លត់​ភ្លើង​អគ្គិសនី​ជុំ​គ្នា​​រយៈ​ពេល​​១​​ម៉ោង​ ចាប់​ពី​ម៉ោង​ ៨​:​៣០​ រហូត​ដល់​ម៉ោង​៩​:​៣០នាទី​យប់​។

រូបភាព៖ Moeun Morn / WWF-Cambodia

សម្រាប់​អ្នក​នៅ​គេហដ្ឋាន​វិញ ក៏​អាច​ចូលរួម​​បាន​ដែរ​ តាម​រយៈ​ការ​បិទ​ភ្លើង ១ម៉ោង​នៅ​តាម​ផ្ទះ​ចាប់​ពី​ម៉ោង ៨:៣០នាទី​យប់ រហូត​ដល់​ម៉ោង ៩:៣០​នាទីយប់ ដើម្បី​បង្ហាញ​ពី​ការ​គិតគូរ​បរិស្ថាន​របស់​យើង​ទាំង​អស់​គ្នា៕

សូមទស្សនាវីដេអូខាងក្រោម ៖

អត្ថបទ ៖ រ័ត្ន