លក្ខណៈពិសេស​ ៥​យ៉ាងរបស់​បុរីភូមិបាគង ដែល​នឹង​ទាក់ចិត្ត​លោក​អ្នក!

  • 2020-03-05 02:40:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បុរីភូមិបាគង» គឺជាគេហដ្ឋានក្នុងក្តីសុបិនរបស់ប្រជាជនកម្ពុជាសម័យថ្មី និងគម្រោងលំនៅដ្ឋានថ្មីមួយដែលផ្តោតលើការរស់នៅទំនើបបែបសហគមន៍ នៅក្នុងបរិយាកាសស្រស់ត្រកាលរបស់ធម្មជាតិ។ ស្ថិតនៅភាគខាងកើតនៃក្រុងសៀមរាប បុរីភូមិបាគងបាននិងកំពុងទាក់ទាញមហាជនជាច្រើនឲ្យងាកមកជ្រើសរើសការរស់នៅក្នុងគេហដ្ឋានទំនើប សាមញ្ញ និងស្និទ្ធស្នាល ដូចពាក្យស្លោកដែលបុរីនេះបានបង្ហាញ។

ប្រសិនលោកអ្នកកំពុងស្វែងរកគេហដ្ឋានប្រណីតមួយសម្រាប់ការរស់នៅ និងលំហែកាយ នោះបុរីភូមិបាគងគួរតែជាជម្រើសលំនៅដ្ឋានដ៏សមរម្យតែមួយគត់សម្រាប់លោកអ្នក។ នៅចាំអីទៀត! ខាងក្រោមនេះគឺជាលក្ខណៈពិសេសទាំង៥នៃបុរីភូមិបាគង ដើម្បីជាជំនួយដល់ការសម្រេចចិត្តក្នុងការជ្រើសរើសលំនៅដ្ឋានក្នុងសុបិនរបស់លោកអ្នក៖

១. ៥០% ជាសួនច្បារពណ៌បៃតង៖ តើអ្នកដឹងទេថា ទំនាក់ទំនងជាមួយសួនច្បារ ឬដែលភាគច្រើនគេបានស្គាល់ថា Greenspace ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាពផ្លូវចិត្ត និងជំរុញការរស់នៅប្រកបដោយសុខុមាលភាព។ ក្រោមគោលដៅលើកកម្ពស់ការរស់នៅជាមួយភាពស្រស់ត្រកាលរបស់ធម្មជាតិ បុរីភូមិបាគងគឺជាបុរីតែមួយគត់តែបានវិនិយោគផ្ទៃដីគម្រោងរបស់ខ្លួនរហូតដល់ ៥០% សម្រាប់ការស្ថាបនា Greenspace ដែលមានដូចជា សួនផ្កា ដើមឈើធំៗ វាលស្មៅ កន្លែងសម្រាកលំហែកាយជាច្រើនកន្លែង និងផ្លូវដើរប្រវែង ៧ គីឡូម៉ែត្រ។ ដោយការរស់នៅក្នុងបុរីភូមិបាគង លោកអ្នកនឹងបានទទួលបទពិសោធន៍ការរស់នៅនិងសម្រាកលំហែកាយ នៅក្នុងគេហដ្ឋានប្រណីតស្ថិតនៅក្នុងសួនដ៏ធំទូលាយដែលមិនងាយរកបាននាពេលបច្ចុប្បន្ន។

២. រចនាបថរបស់ភូមិបុរាណខ្មែរ៖ យើងបានដឹងហើយថា ខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍ធំមួយរបស់ប្រទេស កម្ពុជា។ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលធ្វើទស្សនកិច្ចខេត្តសៀមរាប តែងតែរំពឹងថានឹងបានឃើញការរស់នៅបែបខ្មែរនៅក្នុងតំបន់ណាមួយនៃទឹកដីដ៏រុងរឿងមួយនេះ។ ហេតុនេះហើយទើបបុរីភូមិបាគង បានជ្រើសយកការរចនារបស់ខ្លួនដោយ​យកគំរូតាមរចនាបថរបស់ភូមិបុរាណខ្មែរ ដើម្បីបង្កើតបរិយាកាសរស់នៅ ឲ្យសក្តិសមនឹងកេរ្តិ៍ឈ្មោះនិងមុខមាត់របស់ទឹកដីអង្គរ។ ជាមួយនឹងការរស់នៅក្នុងរចនាបថរបស់ភូមិបុរាណខ្មែរ ម្ចាស់គេហដ្ឋានរបស់បុរីភូមិបាគង ប្រាកដជាបានទទួលនូវការរស់នៅប្រកបដោយភាពស្និទ្ធស្នាលក្នុងសហគមន៍ខ្មែរ ពោរពេញដោយមោទនភាព។

៣. ស្ពានថ្មើរជើងដំបូងគេនៅក្នុងខេត្តសៀមរាប៖ មិនត្រឹមតែរួមចំណែកក្នុងការថែរក្សាវប្បធម៌ប៉ុណ្ណោះទេ បុរីភូមិបាគងក៏គឺជាគម្រោងដំបូងគេបាននាំមកនូវទំនើបកម្មនៃវិស័យសំណង់មកកាន់ទឹកដីអង្គរ។ នៅពេលដែលគម្រោងរបស់បុរីភូមិបាគង លេចរូបរាងឡើង លោកអ្នកនឹងបានប្រើប្រាស់ស្ពានថ្មើរជើងដំបូងគេ និងមានរចនាបថទំនើបជាងគេនៅក្នុងខេត្តសៀមរាប ដែលនឹងផ្តល់សុវត្ថិភាពខ្ពស់ក្នុងការធ្វើដំណើររបស់មហាជន។ ស្ពានថ្មើរជើងនេះនឹងត្រូវប្រើប្រាស់សម្រាប់ឆ្លងកាត់ផ្លូវ៦០ម៉ែត្រ ដើម្បីដើរឆ្លងផ្នែកម្ខាងនៃបុរីភូមិបាគងទៅនឹងផ្នែកម្ខាងទៀត។ នេះគឺលក្ខណៈពិសេសជាងគេមួយ ដែលបុរីភូមិបាគងបាននាំមកជូន ម្ចាស់គេហដ្ឋាននិងមហាជននូវបទពិសោធន៍រស់នៅក្នុងសហគមន៍ទំនើបនាសតវត្សរ៍ទី២១។

៤. ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ខេត្តសៀមរាបខាងកើត៖ ខណៈដែលខេត្តសៀមរាបត្រូវបានចាត់ទុកជាគោលដៅអភិវឌ្ឍន៍​ដ៏ធំមួយទាំងផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍ ភាគខាងកើតនៃក្រុងសៀមរាបបានក្លាយជាតំបន់ដែលមានសក្តានុពលជាងគេនាពេលបច្ចុប្បន្ន។ ការវិនិយោគលើលំនៅដ្ឋានប្រណីតនេះលាតសន្ធឹងលើផ្ទៃដីប្រមាណ៥ហិកតា គឺជាការអភិវឌ្ឍជំហានទី១ នៃគម្រោងផ្ទៃដីសរុប ២១៥ហិកតារបស់បុរីភូមិបាគង ដើម្បីជូននូវការរស់នៅដ៏សម្បូរបែបដល់ប្រជាជនកម្ពុជា។ ក្រៅពីការរស់នៅដោយផាសុកភាព ម្ចាស់គេហដ្ឋានទាំងអស់នឹងទទួលបានភាពងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់គោលដៅសំខាន់ៗនានាដែលកំពុងអភិវឌ្ឍ ដូចជា ព្រលានយន្តហោះខេត្តសៀមរាបថ្មី ផ្សារទំនើបម៉ាក្រូ និងសួនកំសាន្តដ៏ធំមួយនៅភាគខាងកើតក្រុងសៀមរាប រួមនិងគម្រោងតូចធំដទៃទៀតដែលកំពុងត្រៀមខ្លួនបង្ហាញរូបរាងនាពេលឆាប់ៗ។

៥. សក្កានុពលខ្ពស់ក្នុងការប្រកបអាជីវកម្ម៖ បុរីភូមិបាគងមានមហិច្ឆតាផ្តល់ជូនអតិថិជនរបស់ខ្លួននូវការរស់នៅប្រកបដោយភាពរីកចម្រើន និង ជីវភាពល្អប្រសើរទន្ទឹមនឹងការរស់នៅដោយសុភមង្គល។ ដោយហេតុនេះបុរីភូមិបាគង បានផ្តល់ជូននូវជម្រើសផ្ទះសម្រាប់អាជីវកម្ម (shophouse) ដែលមានទំហំធំទូលាយលើសពីទំហំផ្ទះទូទៅរហូតដល់ ៦x២០ម៉ែត្រ។ ផ្ទះអាជីវកម្មរបស់បុរីភូមិបាគង មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវដែលមានចរាចរណ៍​មមាញឹក ងាយស្រួលក្នុងការដាក់ផ្សាយផលិតផល សេវាកម្មផ្សេងៗ និងការបើកអាជីវកម្មច្រើនប្រភេទ។

ទាំង​នេះគឺជាលក្ខណៈពិសេសទាំង៥ ដែល «បុរីភូមិបាគង» នឹងផ្តល់ជូនអតិថិជនរបស់ខ្លួននាពេលដ៏ខ្លីខាងមុខ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ លោកអ្នកអាចអញ្ជើញមកទស្សនាផ្ទះគំរូពិត និងសាកសួរព័ត៌មានលម្អិតជាមួយនឹងអ្នកផ្តល់ប្រឹក្សាផ្នែកលំនៅដ្ឋានរបស់ «បុរីភូមិបាគង» នៅការិយាល័យលក់ក្នុងខេត្តសៀមរាបដែលមានស្ថិតនៅប្រមាណ១០នាទីប៉ុណ្ណោះពីក្រុងសៀមរាប។ ផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក កំពុងរង់ចាំអ្នកនៅបុរីភូមិបាគង!៕