Phil Foden អាយុ​១៩​ឆ្នាំ​ មាន​កូន១ និង​ផ្ទះ​តម្លៃ​២,៥​លាន​ដុល្លារ

  • 2020-03-05 03:46:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Phil Foden បន្ត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​មក​លើ​​គេ បន្ទាប់​ពី​ជួយ Manchester City ឈ្នះ Aston Villa ២-១ លើក​ពាន League Cup កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

ជា​ការ​ពិត​កីឡាករ​វ័យ​ក្មេង​​រូប​នេះ​បាន​អភិវឌ្ឍន៍​ខ្លួន​បាន​ច្រើន​មែនទែន ចាប់​តាំង​ពីរ​​ចូល​លេង​ជា​អាជីព​ដំបូង​ក្នុង​ឆ្នាំ​២០១៧ ជាមួយ City។ Foden ដែល​ទើប​មាន​វ័យ​១៩​ឆ្នាំ​បាន​ក្លាយ​ជា​ឪពុក​របស់​គេ​កាល​ពី​ឆ្នាំ​មុន ជាមួយ​មិត្ត​ស្រី​យូរ​ឆ្នាំ Rebecca Cooke។ កូន​ប្រុស​របស់​គេ​មាន​ឈ្មោះ​ថា Ronnie។

កាល​ពី​ប៉ុន្មាន​ខែ​មុន ​មុន​ពេល​ដែល​គេ​ចុះ​កុងត្រា​​ទទួល​បាន​ជិត​៤​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ គេ​បាន​ទិញ​ផ្ទះ​មួយ​កន្លែង​តម្លៃ​២,៥​លាន​ដុល្លារ។ Foden ដុះ​លូតលាត​ចេញ​ពី​យុវជន Man City ក្នុង​ឆ្នាំ​២០០៩។ ឆ្នាំ​២០១៧ គេ​ត្រូវ​បាន​ទុក​ចិត្ត​ហៅ​មក​លេង​ក្រុម​ធំ ទល់​នឹង​ពេល​នេះ​បង្ហាញ​ខ្លួន​ក្នុង​លីគ​បាន​៣០​ប្រកួត រក​បាន​១​គ្រាប់៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ