«តោះអានរាល់ថ្ងៃ» យុទ្ធសាស្ត្រថ្មីជំរុញកូនខ្មែរឲ្យទម្លាប់ចូលចិត្តអានសៀវភៅ
- 2020-03-07 04:25:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«តោះអានរាល់ថ្ងៃ» យុទ្ធសាស្ត្រថ្មីជំរុញកូនខ្មែរឲ្យទម្លាប់ចូលចិត្តអានសៀវភៅ
ចន្លោះមិនឃើញ
សម័យកាលកាន់តែទំនើប មនុស្សភាគច្រើនបោះបង់ការអានសៀវភៅ។ ហេតុនេះហើយទើប ក្រសួង អប់រំ យុវជន និងកីឡា សហការជាមួយ អង្គការមូលនិធិអាស៊ី និងដៃគូដទៃទៀត រៀបចំយុទ្ធនាការថ្នាក់ជាតិមួយដែលមានឈ្មោះថា«តោះអានរាល់ថ្ងៃ» ដើម្បីលើកកម្ពស់វប្បធម៌នៃការអាន ដែលនិងធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
យុទ្ធនាការថ្មីនេះមានគោលបំណងលើកទឹកចិត្តដល់ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ បណ្ណារក្ស និងអ្នកពាក់ព័ន្ធនានា ឱ្យបង្កើតបរិយាកាសសម្រាប់ការអាន ដែលប្រកបដោយភាពរីករាយ សម្រាប់កុមារ ដោយរំពឹងទុកថាកុមារប្រហែលជា ១០ម៉ឺននាក់នឹងចូលរួម។ ក្នុងកំឡុងយុទ្ធនាការនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ៦ ដល់ទី ១៥ ខែមីនា។
គន្លឹះមួយក្នុងចំណោមគន្លឹះទាំង ១០ គឺ "ឱ្យកុមារអាន" ចំណុចសំខាន់នៃគន្លឹះនេះគឺជួយឱ្យកុមារអាចកសាងទំនុកចិត្តលើខ្លួនឯង និងទទួលបានការសរសើរពីមនុស្សធំ។ យុទ្ធនាការ «តោះអានរាល់ថ្ងៃ» បានអានវីដេអូគន្លឹះខ្លីៗចំនួន ១០ ដើម្បីឱ្យអ្នកអាចអនុវត្តក្នុងការអាន ជាមួយកុមារប្រកបដោយភាពរីករាយ និងវិជ្ជមាន។
យុទ្ធនាការ «តោះអានរាល់ថ្ងៃ» ត្រូវបានរៀបចំឡើងស្របគ្នានឹងកម្មវិធី តាំងពិព័រណ៍សៀវភៅ និងកម្មវិធីទិវាជាតិអំណាន <ការអាន បណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍> ក្រោម អធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា។ ក្នុងឱកាសសម្ពោធបើកយុទ្ធនាការនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអាន និងបានអំពាវនាវដល់សាធារណជនទាំងអស់ឲ្យចាប់ផ្ដើមអានជាមួយក្មេងៗចាប់នេះថ្ងៃនេះតទៅ។
Smart Axiata គឺជាក្រុមហ៊ុនមួយក្នុងចំណោមអង្គការអន្តរជាតិជាច្រើនទៀតដែលបានចូលរួមគាំទ្រយុទ្ធនាការ «តោះអានរាល់ថ្ងៃ» ដែលមានដូចជា ៖ អង្គការមូលនិធិអាស៊ី ,អង្គការស៊ីប៉ាកកម្ពុជា ( Sipar Cambodia), អង្គការទស្សនពិភពលោក, អង្គការរួមធូរីដ, អង្គការឆាលហ្វានកម្ពុជា (ChildFund Cambodia), World Education, អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) ,កម្មវិធីកុមាររៀនកុមារចេះ អង្គការសង្គ្រោះកុមារ (Save the Children), Shanti Volunteer Association Cambodia ,អង្គការ ថែរក្សា ដើម្បីកម្ពុជា, និងអង្គការមូលនិធិកុមារកម្ពុជា ។
តោះ! ចាប់ផ្ដើមអានម្ដងទៀត ដើម្បីជាគំរូដល់កុមារជំនាន់ក្រោយ ឱ្យស្រលាញ់ និងចូលចិត្តការអាន៕