វៀតណាមផ្សាយមេរៀនតាមទូរទស្សន៍ សម្រាប់សិស្សទី៩-១២ ក្រោយសាលាបិទទ្វារខ្លាចឆ្លងវីរុស

  • 2020-03-10 03:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សានុសិស្ស​វៀតណាម​ទាំង​អស់​ដែល​កំពុង​រៀន​នៅ​ថ្នាក់​ទី ៩ និង​ទី ១២ នឹង​អាច​បន្ដ​ការ​សិក្សា​របស់​ខ្លួន​បាន​តាម​រយៈ​មេរៀន​ដែល​ចេញ​ផ្សាយ​តាម​ប៉ុស្តិ៍​ទូរទស្សន៍ ក្រោយ​សាលា​រៀន​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​ដោយ​សារ​ខ្លាច​ការ​ឆ្លង​វីរុស​កូរ៉ូណា។

យោងតាមប្រធានមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងលោក Chử Xuân Dũng បានមានប្រសាសន៍ថាមេរៀនដំបូងគឺមាននៅលើកញ្ចក់ទូរទស្សន៍ថ្ងៃនេះព្រោះថាសាលារៀនទាំងអស់នៅក្នុងទីក្រុងនឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី ១៥ ខែមីនា នេះតាមសេចក្តីសំរេចរបស់គណៈកម្មាធិការប្រជាជនក្រុង។ មេរៀនសម្រាប់មុខវិជ្ជាសំខាន់ៗនឹងត្រូវបានចាក់ផ្សាយនៅហាណូយ ដូច្នេះសិស្សដែលនឹងប្រលងបញ្ចប់ថ្នាក់​អនុវិទ្យាល័យ និងវិទ្យាល័យនៅប៉ុន្មានខែខាងមុខនេះ នឹង​មិន​ខកខាន​ការ​សិក្សា​របស់​ខ្លួន​ដើម្បី​ត្រៀម​ប្រឡង​នោះ​ទេ។ យោងតាមគ្រោងការណ៍បង្រៀនតាមទូរទស្សន៍ដែលប្រកាសដោយមន្ទីរអប់រំក្រុង និង​ទូរទស្សន៍​ហាណូយ ឲ្យ​ដឹង​ថា​មេរៀន​នឹង​មាន​ចាក់​បញ្ចាំង​នៅលើប៉ុស្តិ៍លេខ ១ ជារៀងរាល់ថ្ងៃ។

គណិតវិទ្យា, អក្សរសាស្ត្រ និងមេរៀនភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី ៩ នឹង​ចាក់​ផ្សាយនៅម៉ោង ៩:១៥ នាទីរៀងរាល់ព្រឹកពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍។ សម្រាប់​សិស្សថ្នាក់ទី ១២ អាចមើលមេរៀនគណិតវិទ្យា, អក្សរសាស្ត្រអង់គ្លេស, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា, និងពលរដ្ឋ​វិជ្ជា នៅម៉ោង ១:១៥រសៀល, ម៉ោង ២:៣០រសៀល និង៤រសៀលចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍។ មេរៀននីមួយៗមានថិរវេលា ៣០ នាទីហើយបង្រៀន​ដោយ​គ្រូ​មាន​បទ​ពិសោធន៍​ខ្ពស់។

គួរ​ឲ្យ​ដឹង​ថា បើ​គិត​មក​ត្រឹម​ដើម​សប្ដាហ៍​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​ថ្មី Covid-19 ក្នុង​ប្រទេស​វៀតណាម បាន​ឡើង​ដល់ ៣០​ករណី​ហើយ ខណៈ​ដែល ១៦​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

ប្រភព៖ Vietnam News   ប្រែ​សម្រួល៖ រ័ត្ន