សិស្សវិទ្យាល័យឈ្នះរង្វាន់ពាន់ដុល្លារពីការប្រកួតផលិតវីដេអូ ក្នុងកម្មវិធីអក្ខរកម្មឌីជីថល-សុវត្ថិភាពអ៊ីនធឺណិត

  • 2020-03-12 02:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១១​ ខែ​មីនា ឆ្នាំ ២០២០ ក្រុមហ៊ុន​ Smart Axiata បាន​ប្រកាស​ជ័យ​លាភី​ឈ្នះ​រង្វាន់​កម្មវិធី​ប្រកួត​ប្រជែង ពី​ការ​ផលិត​វីដេអូ​លើ​បណ្ដាញ​អ៉ីនធឺណិត ដែល​បង្កើត​ឡើង​ដើម្បីបង្ក​ឱកាសឱ្យ​កូន​ខ្មែរ​វ័យ​ក្មេង​ មាន​ភាព​ក្លាហាន និង​ទទួល​បាន​ចំណេះ​ដឹង​ផ្សេង​ៗ​ពី​ផ្នែក​ឌីជីថល។

ក្នុង​ឱកាស​​បិទ​កម្ម​វិធី​ខាងលើ​នេះ មាន​ការ​ចូលរួម​ក្រោម​អធិបតីភាព ឯកឧត្ដម ត្រាំ អ៉ីវ​តឹក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ឯកឧត្ដម​បណ្ឌិត្យសភា​ចារ្យ​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។

មាន​ក្រុម​សិស្ស​ចំនួន​​​ ៣​​ក្រុម​​ រួម​មាន ក្រុម "កុំជឿ", ក្រុម "ដាក់លេខ​សំងាត់​ទូរស័ព្ទ​ឲ្យ​ស្មុគស្មាញ " ,ក្រុម "១០០០០ ដុល្លារ​ប្រហារ​ម្ដាយ​ខ្ញុំ" , ដែល​មក​ពី​វិទ្យាល័យ​តេ​ជោ​ហ៊ុន​សែន​បឹងកុក ,និង​វិទ្យាល័យ​ហ៊ុន​សែន​ប៊ុន​រ៉ា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នី, រលាប្អៀរ ,ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ក្នុងមួយ​ក្រុម​ៗ ចំនួន ១០០០ ដុល្លារ ,ហើយ​វិទ្យាល័យ​ទាំង​ពីរ​នេះបាន​ទទួល​​ប្រាក់​ឧបត្ថម្ភ​ជា​​សម្ភារៈ​សិក្សា​ចំនួន ៣៧៥០ ដុល្លារ​ផង​ដែរ​។​​

ការ​ប្រកួត​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ខែ​វិច្ឆកា ២០១៩ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពុង​ចាម និង​ខេត្ត​កំពង់​ឆ្នាំង ផ្ដល់​សមិទ្ធផល​ជា​ចំណេះ​ដឹង​ដល់​សិស្ស​ថ្នាក់​ទី ១០ និង​ ១១ មាន​ចំនួន​ប្រមាណ ១៥០០នាក់ និង​គ្រូ​បង្រៀន​ជា​ច្រើន​តាម​រយៈ​សិក្ខា​សាលា​នីមួយ​ៗ​ ហើយ​យុទ្ធនាការ​នេះ​ដែរ​​មាន​អ្នក​ចូល​មើល​រហូត​ដល់​ទៅ ១៩៣ ៣០០​ដង។

សាលា​រៀន​ចំនូន​ ៣​ កន្លែង​ក្នុង​ខេត្ត​នីមួយ​ៗ​ បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ ដែល​ដឹកនាំ​ដោយ​អតីត​និស្សិត​មក​ពី​កម្មវិធី SmartEdu។ ការ​សិក្សា​នោះ​បាន​យក​គំរូ​ និង​សម្រង់​ពី​ក្រុមហ៊ុន Google និង​សៀវភៅ​បណ្ដុះ​បណ្ដាល​ជំនាញ​អ៉ីនធឺណិត​ចល័ត​របស់​ក្រុមហ៊ុន GSMA។

សិស្សានុសិស្ស​ទាំង​នោះ​បាន រៀន​ពី​របៀប​ផលិត​វីដេអូ​កម្សាន្ត ឲ្យ​មាន​ភាព​ទាក់ទាញ​ ដោយ​ប្រើ ទូរស័ព្ទ​ស្មាត​ហ្វូន​។ បន្ទាប់​ពី​ផលិត​វីដេអូ​រួច មាន​វីដេអូ​ចំនួន ១១​ត្រូវ​បាន​សម្រាំង​យក​មក​ ចែក​រំលែក​លើ​គេហទំព័រ​ហ្វេសបុក​របស់ Smart for Cambodia ដើម្បី​ឲ្យ​សាធារណជន​បោះឆ្នោត។

កម្មវិធី​នេះ​ទទួល​បាន​ប្រាក់​គាំទ្រ​ពី​វិភាគ​ទាន​របស់​ក្រុមហ៊ុន ​Smart Axiata ក្នុង​មូលនិធិ​សាង​សមត្ថភាព អភិវឌ្ឍន៍​ និង​ស្រាវជ្រាវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រុមហ៊ុន Google និង​ក្រុមហ៊ុន GSMA។​

សម្រាប់​ព័ត៌មាន​បន្ថែម​ និង​ព័ត៌មាន​ថ្មី​ៗ​អំពី កម្មវិធី និរន្តរភាព និង​កម្មវិធី​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន Smart សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេសបុក Smart for Cambodia ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ https://www.smartedu.com.kh