Neymar ប្រមូល​គ្នា​អបអរ​ឌឺ​ Haaland ម៉ា​កប់​ក្រោយ​ទម្លាក់​ Dortmund

  • 2020-03-11 23:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Paris Saint Germain បាន​យក​ឈ្នះ​ Dortmund ក្នុង​លទ្ធផល​ ២​ទល់​នឹង​០​ ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Champions League។

កាល​ពី​ជើង​ទី​មួយ​ក្រុម​ជើង​ឯក​បារាំង​បាន​ចាញ់​នៅ​ទឹកដី​អាល្លឺម៉ង់​ ១-២​ ដូច្នេះ​លទ្ធផល​ ២-០ នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​យក​ឈ្នះ​ទាំង​ពីរ​ជើង​ ៣-២ យ៉ាង​សុវត្ថិភាព។​ ២​គ្រាប់​របស់​ PSG ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ Neymar នៅ​នាទី​២៨ និង​១​គ្រាប់​ទៀត​ដោយ​ Juan Bernat នៅ​នាទី​៤៥។

ចាប់​អារម្មណ៍​លើ​ Neymar ក្រោយ​ស៊ុត​បញ្ចូល​ទី​បាន​ភ្លាម​ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​បាន​អបអរ​អង្គុយ​សមាធិ​ ជា​ការ​ឌឺដង​ទៅ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Erling Håland ដែល​រូប​គេ​តែង​អបអរ​ដូច្នេះ​រាល់​លើក​ដែល​ស៊ុត​បញ្ចូល​ទី​ ពិសេស​គឺ​ការ​អបអរ​លើក​ចុង​ក្រោយ​ទល់​នឹង PSG តែ​ម្ដង៕ ​

អត្ថបទ៖ សៀនហួរ

អត្ថបទថ្មី