កំពុងត្រៀមថតរឿង តារាហូលីវូដល្បីឈ្មោះម្នាក់ តេស្តឃើញវីរុសកូរ៉ូណា ទាំងប្តីទាំងប្រពន្ធ

  • 2020-03-12 01:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងប្រុសធ្លាប់ឈ្នះពានរង្វាន់ Oscar លោក Tom Hanks និងភរិយា Rita Wilson បានតេស្តរកឃើញថាមានវីរុសកូរ៉ូណា ខណៈកំពុងនៅប្រទេសអូស្រ្តាលី ដើម្បីចាប់ផ្តើមថតរឿង។

លោក Tom Hanks

លោក Tom Hanks បានប្រាប់ឲ្យដឹងកាលពីថ្ងៃពុធថា លោក និងភរិយាបានឆ្លងវីរុសកូរ៉ូណា។ បច្ចុប្បន្នតារាសម្តែងវ័យ ៦៣ឆ្នាំរូបនេះកំពុងនៅប្រទេសអូស្ត្រាលី ដើម្បីត្រៀមថតរឿងទាក់ទងនឹងជីវិតអតីតតារាចម្រៀងអាមេរិក Elvis Presley។

បើតាមសេចក្តីថ្លែងការណ៍មួយ លោក Hanks បាននិយាយថា “សួស្តីអ្នកទាំងអស់គ្នា Rita ហើយនិងខ្ញុំកំពុងនៅអូស្ត្រាលី។ យើងមានអារម្មណ៍ថាអស់កម្លាំងបន្តិច ដូចជាកើតផ្តាសាយ ហើយរមាស់ខ្លួន ហើយក៏ក្តៅខ្លួនបន្តិចផងដែរ។ ដើម្បីប្រាកដច្បាស់ យើងក៏បានធ្វើតេស្ត ហើយក៏រកឃើញថាវិជ្ជមាន”។

លោក Hanks បានបន្ថែមទៀតថា លោកនិងភរិយានឹងធ្វើតេស្ត, តាមដាន និងនៅដាច់ដោយឡែកពីគេ តាមការណែនាំ ដើម្បីសុវត្ថិភាពសាធារណៈជន៕

ប្រភព៖ nytimes   ប្រែ​សម្រួល៖ សេង ឡុង