Lisa នឹង​ចេញសៀវភៅកម្រងរូបក្រៅឆាក ស្នាដៃថតរបស់​នាង​នៅ​ថ្ងៃកំណើត​ខាងមុខ

  • 2020-03-13 01:58:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lisa តារាចម្រៀង​ក្រុម BLACKPINK បាន​រៀប​ចំ​ចំណងដៃ​ដ៏ពិសេស​មួយ​ជូន​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ ដែល​នោះ គឺ​ជា​រៀវភៅ​រូប​ថត​ ដែល​នាង​ថត​ដោយ​ខ្លួន​ឯង​ផ្ទាល់។

សៀវភៅ​ដែល​មាន​ឈ្មោះ​ថា​ «0327» ឈ្មោះ​យក​លេខ​តាម​ថ្ងៃ​ខែកំណើត​របស់​ Lisa នេះ​ ជា​សៀវភៅ​ប្រជុំ​ទៅ​ដោយ​បណ្ដុំ​រូប​ថត​ដែល​ Lisa ថត​ផ្ទាល់​ ដោយ​ផ្ដិត​យក​សកម្មភាព​ក្រៅ​ឆាកជា​ច្រើន​អំឡុង​ពេល​ថត​ម៉ូដ​ផ្លូវការឲ្យ​ទស្សនាវដ្ដី​ជា​ច្រើន សកម្មភាព​ក្រៅ​ឆាក​ពេល​ទៅ​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ និង​ការប្រគំតន្ត្រី​ជាដើម។ មួយ​វិញ​ទៀត​មិន​មែន​ត្រឹម​មាន​តែ​រូប​ស្នាដៃ​របស់ Lisa ទេ ក្នុង​នោះ​មាន​ទាំង​រូប​ថត​ដោយ​ Jisoo, Jennie និង​ Rosé ផងដែរ។

សូម​បញ្ជាក់​ផងដែរ​ថា​ សៀវភៅ​នេះ​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៧ ខែមីនា មាន​ន័យ​ថា​ចំ​ថ្ងៃ​ខួប​កំណើត​របស់​ Lisa។ ឯចំនួន​បោះ​ពុម្ព​វិញ​មាន​កំណត់​ គឺ​ត្រឹម​តែ​ ៣២៧​ក្បាល​ប៉ុណ្ណោះ ដោយ​ក្នុង​សៀវភៅ​មួយក្បាលៗ សុទ្ធ​តែ​មាន​ហត្ថលេខា​របស់​ Lisa ទាំងអស់៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី