អេលីត​ ចំរើន​ ឬ​អ្នក​លេង​គុន​ថៃ​ ឃុមភីឈិត​ ជា​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទម្ងន់​ ៥៧គីឡូក្រាម​អាទិត្យ​នេះ?​

  • 2020-03-13 02:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​គូ​ទី១ ​ខ្សែក្រវាត់​ប្រាក់​ទម្ងន់​ ៥៧គីឡូក្រាម​របស់​សង្វៀន​ PNN​ បាន​មក​ដល់​ហើយ​សប្ដាហ៍​នេះ​ ដោយ​អ្នកលេង​គុន​ខ្មែរ​ អេលីត​ ចំរើន​ ប៉ះ​អ្នក​លេង​គុន​ថៃ​ ឃុមភីឈិត​ នា​ថ្ងៃ​អាទិត្យ​ ទី១៥​ ខែ​មីនា​ ឆ្នាំ​ ២០២០។​

កម្មវិធី​ប្រកួត

សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​នេះ​ អ្នក​ដែល​ឈ្នះ​នឹង​ទទួល​បាន​ទឹក​ ១០០០​ដុល្លារ​ និង​ឡើង​បន្ត​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​ ១គ្រឿង​ទៀត​។ កីឡាករ​ អេលីត​ ចំរើន​ មុន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​គឺ​ឈ្នះ​កីឡាករ​ Kom Payak​ ដោយ​ស្នៀត​ទាត់​ផ្កាប់ចាន​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ កាល​ពី​ថ្ងៃ​ទី២ ​កុម្ភៈ ។​

ចំណែក​អ្នក​លេង​គុន​ថៃ​ ឃុមភីឈិត​ គឺ​យក​ឈ្នះ​កីឡាករ​ ម៉ន​ សាម៉េត​ នៅ​វគ្គ​ជម្រុះ​សប្ដាហ៍​ដំបូង​គេ​បង្អស់​ ហើយ​ក៏​មាន​ឱកាស​ឡើង​មក​ដណ្ដើម​ខ្សែក្រវាត់​ប្រាក់​នេះ។​ បើ​និយាយ​ពី​កាយសម្បទា​វិញ​ទាំង​កីឡាករ​ខ្មែរ​ និង​ថៃ​ គឺ​ខ្ពស់​ល្អ​ដូច​គ្នា​ ដូច្នេះ​ងាយ​ស្រួល​ម្នាក់​ៗ​ប្រកួត​ហើយ។​

ឃុមភីឈិត​ ពេលឈ្នះ ម៉ន សាម៉េត

អេលីត​ ចំរើន​ ជា​សិស្ស​គុន​របស់​ក្លឹប​ប៉ែនកាក់​គុន​ខ្មែរ​របស់​លោក​ ស៊ន​ អេលីត។​ បច្ចុប្បន្ន​កីឡាករ​រូប​នេះ​ចាត់ទុក​ជា​កីឡាករ​ស្រករ​ក្រោយ​ដែល​កំពុង​ឡើង​ជើង​មួយ​រូប​ផង​ដែរ។​ គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ ONE TV​ ផង​ដែរ​ ដែល​កាល​នោះ​ធ្លាប់​ឈ្នះ​ ម៉ន​ សាម៉េត​ ដូច្នេះ​មាន​សមត្ថភាព​ល្អ​ និង​មិន​អាច​មើល​ស្រាល​បាន​ឡើយ។​

បើ​និយាយ​ពី​អ្នក​លេង​គុន​ថៃ​ ឃុមភីឈិត​ វិញ​នោះ​ជា​អ្នក​ប្រដាល់​មួយ​រូប​ដែល​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ច្រើន​ដង​ណាស់​មក​ហើយ។​ កីឡាករ​រូប​នេះ​មាន​ផ្លែ​កែង​ និង​ទាត់​ល្អ​គួរសម​ ហើយ​សុទ្ធ​តែ​អ្នក​ធ្លាប់​ឈ្នះ​ ម៉ន​ សាម៉េត​ ដូច​គ្នា។​ ចាំ​មើល​ថ្ងៃ​អាទិត្យ​នេះ​នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​ប្រាក់​ទម្ងន់​ ៥៧គីឡូក្រាម​ខាង​លើ​នេះ៕​

រូបភាពរបស់ PNN

អត្ថបទ៖ នួន ស៊ីណា​