Ighalo ត្រែះ​៣​បាល់​មុខ​ទី រួច​បំប៉ោង​សំណាញ់​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល

  • 2020-03-13 02:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Odion Ighalo នៅ​តែ​បន្ត​រក​គ្រាប់​បាល់​ឲ្យ Manchester United ជួយ​ក្រុម​យក​ឈ្នះ​ក្រុម LASK របស់​អូទ្រីស ៥-០ ជើង​ទី​មួយ​ពាន Europa League កាល​ពី​យប់មិញ។

គ្រាប់​បាល់​ទី​មួយ​របស់​បិសាច​ក្រហម​កើត​ឡើង​ដោយ Ighalo ត្រែះ​បាល់​មុខ​ទី​៣​ប៉ះ រួច​ទាត់​បញ្ចូល​ទី​យ៉ាង​ល្អ​ធ្វើ​ឲ្យ​ក្រុម​ការងារ​ទះ​ដៃ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ នេះ​គឺ​ជា​គ្រាប់​ទី​៤​របស់​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​វ័យ​៣០​ឆ្នាំ​ ក្រុម​ការ​បង្ហាញ​ខ្លួន​៣​ប្រកួត​ជា​​​ជម្រើស​ដំបូង​ឲ្យ United។ ​

៤​គ្រាប់​ផ្សេង​ទៀត​ធ្វើ​បាន​ពី​សំណាក់​កីឡាករ Daniel James, Juan Mata, Mason Greenwood និង Andreas Pereira។ ៥​ក្រុម​នេះ​ជា​ដើមទុន​​ដ៏​ធំ​សម្រាប់ Man Utd ដើម្បី​មាន​ឱកាស​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ។ វា​គឺ​ការ​ឈ្នះ​១១​ប្រកួត​ជាប់​គ្នា​គិត​គ្រប់​កម្មវិធី​សម្រាប់ United៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី