Update៖ ករណីបិទមិនអោយនាវាចូលចតក្នុងកម្ពុជា

  • 2020-03-13 08:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ចេញ​សេចក្ដីជូនដំណឹង​អំពីការ​ផ្អាក​បណ្ដោះអាសន្ន​លើ​ការ​អនុញាត​ចូល​នា​ទេសចរណ៍​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ ម៉ក់ ស៊ីដេត អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ ផ្លូវ​សមុទ្រ​ និង​កំពង់ផែ នៃក្រសួង​សាធារណការ បាន​និយាយ​នៅ​ក្នុង​សេចក្ដីជូន​ដំណឹង​ចុះ​កាល​បរិច្ឆេត​ ថ្ងៃទី១៣​ ខែតុលា ឆ្នាំ ២០២០ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​លើ​ការ​អនុញ្ញាត​ចូល​នៃ​នាវា​ទេសចរណ៍​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ តាមច្រក​អន្ដរជាតិ​ក្អមសំណ ពីថ្ងៃ​នេះ​តទៅ​រហូត​ដល់​ការ​សម្រេ​ចជាថ្មី។

ទន្ទឹម​នឹ​ងនេះ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​ទឹក​ ផ្លូវ​សមុទ្រ និង​កំពង់ផែ ក៏​បាន​ធ្វើ​ការ​និរាករណ៍​លើ​ខ្លឹមសារ​នៃ​លិខិត​លេខ ៥៧០ សក. ដជទ. ចុះ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ ២០២០ ផងដែរ។

សូមអាន​ខ្លឹមសារទាំងស្រុង ខាង​ក្រោម​៖

អត្ថបទ ៖​ Art

អត្ថបទពេញនិយម