ប្រទេស​អឺរ៉ុប​មួយ​ទៀត​ហើយ​ ដែល​ផ្អាក​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​!

  • 2020-03-13 10:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ អាជ្ញាធរ​បាល់ទាត់​បារាំង​បាន​ប្រកាស​ថា ប្រកួត​នៅ​ក្របខ័ណ្ឌ​ Ligue 1 និង Ligue 2 នឹង​ត្រូវ​ផ្អាក​ រហូត​ដល់​ការ​ជូន​ដំណឹង​ផ្សេង​ទៀត។

ការ​ប្រកាស​ផ្អាក​ការ​ប្រកួត​នេះ ធ្វើ​ឡើង​ក្រោម​ការ​ជូន​ជា​យោបល់​របស់​លោក​ប្រធានាធិបតី​បារាំង ក៏​ដូច​ជា​ ប្រធាន​នៃ​សមាគម​បាល់ទាត់​ប្រទេស​បារាំង។

ការ​ចេញ​សេចក្ដីប្រកាស​របស់​ប្រទេស​បារាំង​នៅ​ក្នុង​ថ្ងៃ​នេះ ហាក់​ដូច​ជា​ខុស​ប្លែក​ពី​ប្រទេស​អេស្ប៉ាញ និង​អ៊ីតាលី ដោយ​ប្រទេស​ទាំង​នោះ​ ផ្អាក​ការ​ប្រកួត​មាន​កាល​កំណត់​ច្បាស់​លាស់។

នៅ​ក្នុង​ប្រទេស​បារាំង​ មាន​អ្នក​ឆ្លង​ជំងឺ​ខូវិដ-១៩ ចំនួន ២,២០០ករណី និង​ស្លាប់​ចំនួន ៦១នាក់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី