ផ្លូវការ! ប្រកួត​ UCL និង UEL សប្ដាហ៍​ក្រោយ​នឹង​ត្រូវ​ពន្យារ​​ទាំង​អស់

  • 2020-03-13 10:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​អឺរ៉ុប UEFA បាន​ប្រកាស​ពី​ការ​ប្រកាស​ប្រកួត​ប្រចាំ​ទ្វីប​ក្រោម​ក្របខ័ណ្ឌ​របស់​ខ្លួន។

ក្នុង​ចំណោម​ប្រកួត​ទាំង​អស់​នោះ​ក៏​មាន​ប្រកួត​វគ្គ ១៦ក្រុម​នៃ UEFA Champoins League និង UEFA Europa League ក៏​ដូច​ជា​ ប្រកួត​ឈុត​យុវជន​ UEFA ផង​ដែរ។

ក្នុង​នោះ​ដែរ​មាន​ប្រកួត​រវាង​ក្លឹប Real Madrid និង Manchester City, Juventus និង Lyon, ប្រកួត​រវាង Barcelona និង Napoli, ប្រកួត​រវាង Bayern Munich និង Chelsea ក៏​ដូច​ជា ប្រកួត​របស់ Manchester United នៅ​ក្នុង UEFA Europa League ផង​ដែរ។

ក្នុង​ពេល​ថ្មីៗ​នេះ បាល់ទាត់​អឺរ៉ុប​បាន​​ប្រកាស​ផ្អាក ពន្យារ ក៏​ដូច​ជា​មាន​វិធានការ​ផ្សេង​ៗ ខណៈ​មាន​ការ​កើនឡើង​នៃ​ជំងឺ​ខូវិដ-១៩៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី