ចង់​ប្រើសំឡេង​ពេញ​ដោយទំនុកចិត្តខ្ពស់ដូចតារាអាជីព កុំភ្លេចចូលរួម​កម្មវិធីសំខាន់នេះ

  • 2020-03-16 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ក្រុម​ការងារ​ និង​សិស្ស​ The Sound Initiative ​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ឯ​ចក្រភព​អង់គ្លេស​ដើម្បី​បាន​ស្វែង​យល់​បន្ថែម​ពី​វិស័យ​តន្រ្តី​ ពី​សិល្បករ​អាជីព​នៅទីនោះ​ផ្ទាល់​ ហើយ​ក្រុម​ការងារ The Sound Initiative នឹង​បានរៀបចំនូវ​សិក្ខា​សាលា​ស្ដីអំពី ការ​សម្ដែង​ដោយ​ប្រើប្រាស់​សម្លេង-Vocal Performance Masterclass នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០។

កម្មវិធីនេះ​នឹង​មាន​វត្តមាន​របស់​សិល្បករ​អាជីព​មកពី​ចក្រភព​អង់គ្លេស​គឺ អ្នកនាង Michelle John និង លោក ​Paul Ewing ដែល​ពួកគាត់​នឹង​ធ្វើបទ​បង្ហាញ​ក្នុងការ​ស្វែង​រក​ “ទំនុកចិត្ត” និង“សម្លេង​របស់​អ្នក” ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​សម្លេង​របស់​ខ្លួន​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ដូចជា​អ្នក​អាជីពដែរ។

សិល្បករ​អាជីព​ទាំង​២រូប​នេះ​ នឹង​ធ្វើ​ការ​ចែក​រំលែក​លើ​ការ​អភិវឌ្ឍន៍​ និង​ពង្រឹង​សមត្ថភាព​ ឲ្យ​ល្អ​ប្រសើរ​ថែម​ទៀត​ជាមួយ​នឹង​វត្តមាន​លើឆាក​របស់អ្នក។ បន្ទាប់ពី​សិក្ខា​សាលា​នេះបញ្ចប់ អ្នក​នឹង​ទទួល​បាន​ជាមួយ​ជំនាញមួយដែលជួយបង្កើតនូវទំនុកចិត្ត ក្នុងការ​ប្រើប្រាស់​សម្លេង​របស់​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ មិន​ថា​ការ​និយាយ​ ក៏ដូចជាការ​ច្រៀង​ជាដើម។ 

ដោយឡែក​ កម្មវិធី​នេះ​ ត្រូវបានគាំទ្រដោយស្ថានទូតចក្រភពអង់គ្លេសនៅកម្ពុជា និងសហការណ៍ជាមួយ Factory Phnom Penh និងរៀបចំដោយ The Sound Initiative ។​ អ្នក​អាច​ចូលរួមដោយឥតគិតថ្លៃ ប៉ុន្តែ​ត្រូវ​ចុះ​ឈ្មោះ​ជា​មុន​ ដោយ​ចូល​ទៅ​កាន់​ Link នេះ៖ https://forms.gle/2LW2ojTUyDQn98gg9

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម