ខ្សែ​បម្រើ​របស់​ Chelsea ម្នាក់ត្រូវ​បាន​ខាងក្លឹប​ព្រមាន​ ដោយ​សារ​តែ​រឿង​នេះ

  • 2020-03-16 14:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Chelsea កីឡាករ​ Mason Mount ត្រូវ​បាន​ខាង​ក្លឹប​របស់​ខ្លួន​ព្រមាន​ទាក់​ទិន​នឹង​ភាព​មិន​មាន​ទំនួល​ខុស​ត្រូវ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Sky Sports។

ការ​ព្រមាន​ទាក់​ទិន​នឹង​រឿង​ខាង​លើ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ ខ្សែ​បម្រើ​រូប​នេះ​បាន​ល្មើស​នឹង​វិន័យ​ ដោយ​បាន​គេច​វេស​ពី​ ការដាក់​ខ្លួន​ក្នុង​លក្ខខណ្ឌ​ដាច់​ដោយ​ឡែក​ពី​គេ​ដោយ​ខ្លួន​ឯង​ ​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ពី​ជំងឺ​ខូវិដ​ ១៩។

ខាង​ក្លឹប​ Chelsea បាន​រក​ឃើញ​ Mount គេច​វេស​ទៅ​លេង​បាល់​ជា​មួយ​នឹង​ខ្សែ​បម្រើ​ក្លឹប​ West Ham United កីឡាករ​ Declan Rice នៅ​ឯ​កណ្ដាល​ទី​ក្រុង​ឡុងដុង​ ប្រទេស​អង់គ្លេស​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Chelsea បាន​ចេញ​ប្រកាស​ឲ្យ​កីឡាករ​និង​បុគ្គលិក​របស់​ខ្លួន​ទាំង​អស់​ ​ដាក់​ខ្លួន​ក្នុង​លក្ខខណ្ឌ​ដាច់​ដោយ​ឡែក​ពី​គេ​ដោយ​ខ្លួន​ឯង​ បន្ទាប់​ពី​កីឡាករ​ម្នាក់​របស់​ក្លឹប​នេះ​ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​ខូវិដ​ ១៩​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី