Jack Ma បរិច្ចាគម៉ាស និងឧបករណ៍ធ្វើតេស្តរាប់លានគ្រឿងទៅទ្វីបអាហ្វ្រិក ដើម្បីទប់ទល់កូវីដ១៩

  • 2020-03-17 00:26:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋីចិន និងជាសហស្ថាបនិកនៃក្រុមហ៊ុន Alibaba លោក Jack Ma បាននិយាយថា លោកនឹងបរិច្ចាគម៉ាស, ឧបករណ៍ធ្វើតេស្ត និងឯកសណ្ឋានការពារ ទៅកាន់ប្រទេសទាំងអស់នៅទ្វីបអាហ្វ្រិក ដើម្បីជួយទប់ទល់នឹងវីរុសកូរ៉ូណា ឬកូវីដ១៩។

លោក Jack Ma

លោក Jack Ma នឹងបរិច្ចាគឧបករណ៍ធ្វើតេស្តសរុប ១,១លានគ្រឿង, ម៉ាស ៦លានម៉ាស និងឯកសណ្ឋាន និងរបាំងការពារមុខ ៦០ ០០០ឈុតផងដែរ។

គួរឲ្យដឹងថា មករហូតមកទល់ពេលនេះ ទ្វីបអាហ្រ្វិកមានករណីឆ្លងវីរុសកូរ៉ូណាជាង ៣០០ករណីមកហើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី