យក្សឡោម បឹងបន្ទុះភ្នំភ្លើង ដែល​នៅតែស្ថិត​ក្នុងភាព​អាថ៌កំបាំង

  • 2020-03-17 04:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បឹងយក្សឡោម គឺជារមណីយដ្ឋាន​ធម្មជាតិ​ដ៏​សំខាន់មួយ ប្រចាំក្រុង​បានលុង ខេត្តរតនគិរិ។ ស្ថិតនៅប៉ែកខាងត្បូង ឈាងខាងកើតនៃទីរួមខេត្ត បឹងធម្មជាតិនេះ មានចម្ងាយប្រមាណ ៥គីឡូម៉ែត្រ​ប៉ុណ្ណោះ ពីរង្វង់មូលក្រុងបានលុង។

បឹងយក្សឡោម គឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ដែលលាតត្រដាងនូវផ្ទាំងទេសភាព​ដ៏ស្រស់ត្រកាល បានធ្វើឲ្យទីនេះ ក្លាយជា​កន្លែងសម្រាកលំហែកាយគួរជាទីមនោរម្យ។

បឹងនេះគឺជាស្លាកស្នាមនៃបន្ទុះភ្នំភ្លើង អស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ ផ្ទៃបឹងដ៏ធំល្វឹងល្វើយ មានទឹកថ្លាឈ្វេង ប្រកបទៅដោយសភាពស្ងប់ស្ងាត់។ មានរាងស្ទើរជារង្វង់ បឹងយក្សឡោម មានវិមាត្រប្រមាណ ២៦១២ម៉ែត្រ មានអង្កត់ផ្ចឹតប្រមាណ ៨០០ម៉ែត្រ និងជម្រៅចន្លោះពី ៥០ ទៅ ៧០ម៉ែត្រ។

អស់រយៈពេលជាច្រើនសតវត្សកន្លងទៅ បឹងបន្ទុះភ្នំភ្លើងមួយនេះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំង។ គេអាចគយគន់សម្រស់បឹងធម្មជាតិមួយនេះ ត្រឹមតែផ្នែកខាងក្រៅដែលស្រោបពីលើបឹងប៉ុណ្ណោះ ប៉ុន្តែពុំទាន់មាននរណាម្នាក់អាចដឹងពីរឿងរ៉ាវជាក់ច្បាស់ ថានៅផ្នែកខាងក្រោមនៃបឹងនេះ បានលាក់ទុកអ្វីខ្លះនោះទេ។

សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕