ដឹងថ្ងៃប្រកាសចេញទូរសព្ទប្រើឈីប Snapdragon 865 តម្លៃធូរថ្លៃ

  • 2020-03-17 08:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Redmi K30 បាន​ប្រកាស​ចេញ​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៩ ​ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បញ្ជាក់​អំពី​វត្តមាន​ប្រភេទ Pro ដែល​​នឹង​ប្រកាស​ចេញ​នា​ថ្ងៃ​ទី ២៤ ខែ​មីនា។ Redmi ក៏​បាន​បញ្ជាក់​ដែរ​ថា​ស្មាតហ្វូន​ថ្មី​នេះ​នឹង​ប្រើ​បន្ទះ​ឈីប Snapdragon 865 និង​ទ្រាំទ្រ​ប្រព័ន្ធ 5G ទៀត​ផង។

ដំណឹង​លេច​ធ្លាយ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ K30 Pro នឹង​មាន​បំពាក់​អេក្រង់​គ្មាន​ក្បាល​ឆក​ ដែល​ទំនង​ជា​មាន Refresh Rate 120Hz ដូច​ជា​ K30 ដែរ។ ប៉ុន្តែ​គេ​នៅ​រង់​ចាំ​មើល​សិន​ថា​មាន​ការ​ប្ដូរ​ប្រើ​អេក្រង់ OLED ឬ​នៅ​ប្រើ​អេក្រង់ LCD។

រូបភាព​លេច​ធ្លាយ​កាល​ពី​ថ្មីៗ​នៃ K30 Pro បាន​បង្ហាញ​ថា​នៅ​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា ៤ គ្រាប់​ មាន​រាង​ជា​រង្វង់។ កាមេរ៉ា​មេ​គឺ​ជា​ Sensor Sony IMX686 ដែល​មាន​ទំហំ ៦៤MP ហើយ​បី​គ្រាប់​ទៀត​នៅ​មិន​​ទាន់​ដឹង​នៅ​ឡើយ។

K30 ធម្មតា​គឺ​បំពាក់​ថ្ម​ទំហំ ៤៥០០ mAh និង​កម្លាំង​សាក ២៧ វ៉ាត់ ប៉ុន្តែ​សម្រាប់​ប្រភេទ Pro គឺ​មាន​បំពាក់​ទំហំ​ថ្ម​ ៤៧០០ mAh និង​មាន​ល្បឿន​សាក ៣៣ វ៉ាត់។ ចំពោះ​តម្លៃ​តាម​ប្រភព​ពី​គេហទំព័រ​ចិន​មួយ​បាន​ទម្លាយ​ថា​ម៉ូឌែល​នេះ​អាច​មាន​តម្លៃ​ត្រឹម ៤៣០ ដុល្លារ​ តែ​ប៉ុណ្ណោះ ពោល​ប្រហាក់ប្រហែល​នឹង​ជំនាន់ K20 Pro កាល​ចេញ​ដំបូង​កាល​ពី​ឆ្នាំ ២០១៩ ដែរ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង