នាយករដ្ឋមន្ត្រីវៀតណាម ប្រកាសគិតថ្លៃព្យាបាលជំងឺ Covid-19 ដូចនៅសិង្ហបុរីដែរ

  • 2020-03-17 09:09:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រថា ជនបរទេសនៅក្នុងប្រទេសវៀតណាមត្រូវតែបង់ប្រាក់សម្រាប់ការព្យាបាលដោយខ្លួនឯងប្រសិនបើពួកគេ​ធ្វើតេសដ្ដ​វិជ្ជមាន Covid-19 ។

លោក Phuc បានបន្ថែមថា "ប្រទេសវៀតណាមមានសមត្ថភាពធនធានបទពិសោធន៍ និងឆន្ទៈគ្រប់គ្រាន់ដើម្បីការពារ Covid-19។ សម្រាប់សុខភាពប្រជាជនយើងមានឆន្ទៈលះបង់ផលប្រយោជន៍សេដ្ឋកិច្ចក្នុងរយៈពេលខ្លី។" ទោះជាយ៉ាងណា ជន​បរទេស​នឹងមិនត្រូវចំណាយប្រាក់សម្រាប់ការដាច់ដោយឡែក និង​ធ្វើតេស្ដ​រក​មេរោគ​ឡើយ។ សម្រាប់​ពលរដ្ឋ​វៀតណាម​វិញ នឹង​មិន​ត្រូវ​បាន​គិត​ប្រាក់​សម្រាប់​ការ​ព្យាបាល​ការ​ឆ្លង​កូរ៉ូណាវីរុស​នោះ​ទេ។

គួរ​បញ្ជាក់ថា មក​ទល់​ពេល​នេះ វៀតណាម​បាន​រាយការណ៍​ពី​ករណី​ឆ្លង Covid-19 ចំនួន ៤៩​នាក់​ទូទាំង​ប្រទេស ដោយ​ក្នុង​នោះ ១៦​នាក់​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី