Facebook ប្រកាសផ្ដល់លុយ ១០០លានដុល្លារសម្រាប់របររកស៊ីតូចៗនៅក្នុង ៣០ប្រទេសដែលប៉ះពាល់ដោយកូវីដ១៩

  • 2020-03-18 02:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អង្គារ​ Facebook បាន​ប្រកាស​អំពី​កម្មវិធី ១០០លាន​ដុល្លារ ​ដើម្បី​​ជួយ​ដល់​មុខ​ជំនួញ​តូចៗ​​នៅ​ក្នុង​ប្រទេស​ចំនួន ៣០ ដែល​​រង​ការ​ប៉ះពាល់​ដោយ​សារ​កូវីដ១៩។

​តាម​រយៈ​​វិបសាយ​របស់​ខ្លួន​ Facebook បាន​​ប្រាប់​ថា​ជំនួយ​នេះ​នឹង​មាន​សម្រាប់​មុខ​ជំនួញ​តូច​រហូត​ដល់ ៣ម៉ឺន​មុខ​ជំនួញ នៅ​ក្នុង​ប្រទេស​ជាង ៣០។ គិត​ទូទាត់​ទៅ​គឺ​សម្រាប់​មុខ​ជំនួញ​មួយ​អាច​ទទួល​បាន​ជា​មធ្យម​ ៣ ៣៣៣ ដុល្លារ។

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ទៀត Facebook នឹង​ចាប់​ផ្ដើម​ទទួល​ពាក្យ​​​ពី​មុខ​ជំនួញ​តូចៗ​នៅ​ក្នុង​ប្រទេស​ជាង​ ៣០។ ក្រុមហ៊ុន​និយាយ​ថា​កម្មវិធី​នេះ​អាច​ជួយ​ដល់​មុខ​ជំនួញ​​​ជា​មួយ​ថ្លៃ​ជួល​ ​ថ្លៃ​ចំណាយ​លើ​ប្រតិបត្តិការ និង​ការ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​អតិថិជន​ជា​ដើម៕​​​​​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង