រូប​ថ្មីរបស់ JB ធ្វើ​ឲ្យអ្នកគាំទ្រ​ខ្លាចគ្រប់គ្នា រហូតត្រូវ​លុបចេញ លែងទុកយូរ

  • 2020-03-18 03:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​តែង​តែ​ចង់​ឲ្យ​តារារបស់​ខ្លួន Update រូប​ថ្មីៗ​ ព្រោះ​ពួកគេ​ចង់​ឃើញ​ ប៉ុន្តែ​សម្រាប់​រូបភាព​ថ្មី​របស់​ JB មេក្រុម GOT7 ដែល​ទើប​តែ​បង្ហោះ​វិញ​ ស្រាប់​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លាច​ រហូតលោកត្រូវ​លុប​ចេញ​ឲ្យ​បានលឿនទៀតផង។

JB បាន​បង្ហោះ​រូបភាព​ ដោយ​ប្រើ​ App កែ​មុខ​មួយ​ បំណង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មើល​ហើយ​សប្បាយ​ចិត្ត​ ប៉ុន្តែ​ខុសការរំពឹង​ទុក​ ព្រោះ​ថា​រូប​នោះ​ បែរ​ជា​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ឃើញ​ហើយ​ភ័យ​គ្រប់គ្នា ហើយ​សឹង​តែ​មិន​ហ៊ាន​​សម្លឹង​មើល​ទៀត។ ហេតុនេះ​ទោះ​ចង់មិនចង់ ក៏ JB ដែលជាម្ចាស់រូប​ ត្រូ​លុបចេញដែរ។

ទោះ​ជា​យ៉ាង​ណា រូប​នោះ​ដដែល​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​ផ្សេង​ទៀត​ យក​ទៅ​ Troll លេង​ ហើយ​ក៏​បាន​បង្ក​ជា​ភាព​រីករាយ​ពេញ​អ៊ីនធើណិត​ផងដែរ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី