Apple ជ្រុល​ដៃ​ទម្លាយ​ថា​មាន iPad Pro ថ្មី ៤ ម៉ូឌែល ត្រៀម​បង្ហាញ​ខ្លួន​ក្នុង​ពេល​ខាង​មុខ

  • 2020-03-18 06:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​បើ​ព្រឹត្តិការណ៍​ប្រចាំ​ខែ​មិនា ឆ្នាំ ២០២០ របស់​ក្រុមហ៊ុន Apple ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​លុប​ចោល​ដោយ​សារ​បញ្ហា COVID-19 ក្តី ប៉ុន្តែ​ផែនការណ៍​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​គឺ​នៅ​តែ​មាន ជា​ពិសេស​គឺ​ថេបប្លែត iPad ផ្ទាល់​តែ​ម្តង។

របាយការណ៍​ចុះ​ផ្សាយ​ថ្មីៗ​នេះ​បាន​បង្ហាញ​ពី​ការ​បែកធ្លាយ​នូវ​កំណែ​លេខ​ម៉ាស៊ីន iPad Pro ថ្មី​ចំនួន ៤ ម៉ូឌែល ដោយ​រួម​មាន​ iPad Pro ទំហំ ១១ អ៊ីញ ម៉ូឌែល A2228 និង A2231 បន្ថែម​នឹង iPad Pro ទំហំ ១២,៩ អ៊ីញ ម៉ូឌែល A2229 និង A2233។

ជា​លេខ​ម៉ូឌែល​ច្បាស់ការ​ដែល​នឹង​ប្រកាស​បង្ហាញ ប៉ុន្តែ​កាលបរិច្ឆេទ​ចេញ​ផ្សាយ​នៅ​មិន​ទាន់​បង្ហើប​ច្បាស់​នៅ​ឡើយ។

រំឭក​ថា​ចចាមអារ៉ាម​កន្លង​ទៅ​ជុំវិញ iPad Pro ជំនាន់​ក្រោយ មាន​ប្រភព​ជា​ច្រើន​ជឿ​ថា​នឹង​មាន​ប្រើប្រាស់​កាមេរ៉ា​ក្រោយ ៣ គ្រាប់ ហើយ​អ្វី​ដែល​ពិសេស​គឺ​អ្នក​ប្រើប្រាស់​នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​បន្ថែម​លើ​ការ​គាំទ្រ​ប្រើប្រាស់ Mouse និង Keyboard ​លើ​ថេបប្លែត​នោះ​ផ្ទាល់​ដូច​កុំព្យូទ័រ​តែ​ម្តង៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី