vivo ថាសូម្បីតែទូរសព្ទតម្លៃ ២១៥ដុល្លារ ក៏នឹងមាន 5G ដែរ

  • 2020-03-19 03:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​ដ៏​វែង​អន្លាយ​មួយ អនុប្រធាន​នៃ​ vivo លោក Liu Hong បាន​ចែក​រំលែក​អំពី​​រឿង​រ៉ាវ​របស់​ក្រុមហ៊ុន និង​អំពី​ផែនការ​នៃ​ស្មាតហ្វូន 5G នា​ពេល​ខាង​មុខ។

លោក​ Liu Hong បាន​ពន្យល់​ថា​នា​ពេល​នេះ​ក្រុមហ៊ុន​កំពុង​ស្ថិត​នៅ​លើ​គន្លង​​ ជា​មួយ​ផែនការ​ផលិត​ទូរសព្ទ 5G ឲ្យ​បាន​​រហូត​ដល់ ១០ម៉ឺន​គ្រឿង​ក្នុង​មួយ​ថ្ងៃ ដោយ​សារ​តម្រូវ​ការ​ខ្ពស់​លើស​ការ​រំពឹង​ទុក។ ក្រុមហ៊ុន​ក៏​បាន​ព្យាករណ៍​អំពី​​ការ​ធ្លាក់​ចុះ​ចំនួន​លក់​ពី ៣០% ទៅ ៥០% នៅ​ត្រីមាស​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ បន្ទាប់​ពី​ការ​​ផ្ទុះ​កូវីដ​១៩ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពន្យារពេល​លើ​ការ​ផលិត និង​ចំនួន​អតិថិជន​ធ្លាក់​ចុះ។

លោក​ Liu Hong បាន​និយាយ​ថា​ក្រុមហ៊ុន​គឺ​បាន​ផ្លាស់​ប្ដូរ​ពី 4G ទៅ​កាន់ 5G ដោយ​សារ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​នៅ​ចិន​បាន​បញ្ឈប់​ផលិត​ទូរសព្ទ 4G ដែល​មាន​តម្លៃ​លើស​ពី ២៥០ ដុល្លារ។ ក្រុមហ៊ុន​បាន​រំពឹង​ទុក​ថា​ទូរសព្ទ 5G នឹង​មាន​តម្លៃ​ទាប​បំផុត​ប្រមាណ ២១៥ ដុល្លារ នៅ​ត្រឹម​ត្រីមាស​ទី ៤ នៃ​ឆ្នាំ ២០២០ នេះ៕​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម